Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈប្រឈមមុខជាមួយ Omicron ប្រទេសនានាកំពុងធ្វើតាមវិធីសាស្ត្រប្រយុទ្ធកូវីដ របស់ ចិន

បានផុស

នៅ

អ្នកជំនាញផ្នែករោគរាតត្បាតកំពូលរបស់ប្រទេសចិនបាននិយាយកាលពីចុងសប្តាហ៍ថា ប្រទេសជាច្រើនដែលចាត់វិធានការតឹងរ៉ឹងនៅពេលប្រឈមមុខនឹងវីរុសបំប្លែងខ្លួន Omicron កំពុងធ្វើតាមវិធីសាស្រ្តរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក Zhong Nanshan បានប្រាប់វេទិកាវិទ្យាសាស្ត្រ Greater Bay ថា “ពិភពលោក កំពុងទទួលស្គាល់ជាបណ្តើរៗហើយ នូវវិធីសាស្រ្តរបស់ប្រទេសចិន ក្នុងការទប់ទល់នឹងមេរោគ អំឡុងការប្រយុទ្ធរយៈពេលពីរឆ្នាំប្រឆាំងនឹងជំងឺរាតត្បាត”។

លោកនិយាយថា ការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើវ៉ាក់សាំង អង់ទីគ័រ និងថ្នាំព្យាបាលនៅតែមានភាពយឺតយ៉ាវនៅឡើយ ដោយសារតែខ្វះការយល់ដឹងអំពីប្រភពដើមនៃមេរោគ ភ្នាក់ងារកណ្តាល និងផ្លូវចម្លង។

លោក Zhong បានរំលឹកឡើងវិញថា ការចាក់ថ្នាំបង្ការ ឬការព្យាបាលផ្សេងទៀត គឺនៅតែចាំបាច់ ដើម្បីរក្សាការចម្លងនៅអត្រាទាប។ មានការប៉ាន់ប្រមាណថា ប្រទេសចិននឹងឈានដល់គោលដៅនៃភាពស៊ាំត្រឹមចុងឆ្នាំនេះ ខណៈប្រជាជន៨៣ភាគរយ បានទទួលវ៉ាក់សាំងពេញលេញរួចទៅហើយ។

អ្នកជំនាញផ្នែកសួតរូបនេះ ក៏បានលើកឡើងផងដែរអំពីវឌ្ឍនភាពចុងក្រោយបង្អស់ នៃថ្នាំព្យាបាលជំងឺកូវីដ១៩ ដំបូងបង្អស់របស់ប្រទេសចិនដែលមានឈ្មោះថា Brii Biosciences’ (Brii)។

លោក Zhong និយាយថា “ថ្នាំនេះ កំពុងដំណើរការ ខណៈអ្នកជំងឺកូវីដជាច្រើនដែលមានស្ថានភាពធ្ងន់ធ្ងរនៅក្នុងខេត្ត Yunnan, Qinghai និងកន្លែងផ្សេងទៀត មានប្រតិកម្មបានយ៉ាងល្អទៅនឹងថ្នាំនេះ”។

លើសពីនេះ លោកបានលើកឡើងថា ការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃឱសថថ្មីប្រឆាំងនឹងជំងឺកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីប្រទេសផ្សេងៗ ក៏ត្រូវទាមទារផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN

ចុចអាន៖ Omicron ពិតជាឆ្លងខ្លាំងជាង Delta និងធ្វើឲ្យវ៉ាក់សាំង ថយប្រសិទ្ធភាពមែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម