ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តប្រាប់ពេលវេលានៃ ព្រឹត្តិការណ៍ធ្វើឲ្យជីវិតលើផែនដីត្រូវផុតពូជ ទាំងស្រុង
អ្នកវិទ្យាសាស្ដ្រខាងស្រាវជ្រាវផែនទីឬភពដទៃបានព្រមានថា ព្រឹត្តិការណ៍ផុតពូជដ៏ធំ អាចវាយប្រហារផែនដីក្នុងរយៈពេល មួយ ឬពីរសតវត្សរ៍ទៀត តែមិនមែនព្រោះតែអាចម៍ផ្កាយទេ គឺដោយសារតែបរិមាណកាបូននៅក្នុងមហាសមុទ្រ។

លោក Daniel Rothman សាស្ត្រាចារ្យនៅ MIT បានព្រមានថា កម្រិតនៃសារធាតុគ្រោះថ្នាក់បំផុតនៅក្នុងសមុទ្រគឺមានប្រហែល៣០០ជីហ្គាតោនក្នុងរយៈពេលមួយសតវត្សរ៍ ប៉ុន្តែនៅឆ្នាំ២១០០ វាអាចមានរហូតដល់ទៅ ៥០០ជីហ្គាតោន។
នៅពេលកម្រិតនេះកើនហួស ភាពចលាចលនឹងកើតមាននៅលើភពផែនដី ហើយពូជមនុស្សនឹងត្រូវរលាយសាបសូន្យទាំងស្រុង។

ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះ អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រសិនបើពិភពលោកបច្ចុប្បន្នស្ថិតនៅក្នុងព្រឹត្តិការណ៍នៃការផុតពូជដ៏ធំនោះ យើងប្រហែលជាមិនដឹងទេ។
ដោយសារតែវាមិនកើតឡើងនៅពេលយប់ ហើយមានទំនោរកើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំទៀត ទម្រាំតែមនុស្សកត់សម្គាល់ នោះគឺយឺតពេលបាត់ទៅហើយ។

លោកសាស្ត្រាចារ្យបានប្រាប់កាសែត The Times of Israel ថា “អ្វីដែលយើងកំពុងឃើញសព្វថ្ងៃនេះគឺធ្ងន់ធ្ងរណាស់។ បរិមាណដ៏គួរឲ្យភ្ញាក់ផ្អើលនៃកាបូន ដែលបច្ចុប្បន្នត្រូវបានបូមចូលទៅក្នុងបរិយាកាស អាចបណ្តាលឲ្យមានការរំខានដល់ចំណុចដែលមិនអាចនឹកស្មានដល់”។
“រាល់ពេលដែលមានព្រឹត្តិការណ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃជីវិត វាក៏មានការរំខានដល់បរិស្ថានផងដែរ។ រឿងទាំងនេះមានទំនោរមកជាមួយគ្នា”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អាចម៍ផ្កាយគ្រោះថ្នាក់ ទំហំប៉ុន ប៉ម Eiffel កំពុងហោះសំដៅមក ផែនដី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក