Connect with us

ព័ត៌មានអន្ដរជាតិ

ប្រយ័ត្ន! Omicron ចាប់ផ្តើមសម្លាប់មនុស្សហើយ! (មានវីដេអូ)

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា មានអ្នកជំងឺម្នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារវីរុសកូវីដបំប្លែងខ្លួន Omicron។

Prime Minister Boris Johnson, records an address to the nation at Downing Street, London, to provide an update on the booster vaccine programme. See PA story HEALTH Coronavirus. Photo credit should read: Kirsty O'Connor/PA Wire
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងដំណើរទៅកាន់មណ្ឌលចាក់វ៉ាក់សាំងជិតតំបន់ Paddington ភាគខាងលិចទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីនិយាយថា “គួរឲ្យសោកស្ដាយ Omicron កំពុងបង្កឲ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយគួរឲ្យសោកស្តាយ មានអ្នកជំងឺម្នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារវីរុសបំប្លែងខ្លួននេះ”។

នៅព្រឹក​ថ្ងៃ​ចន្ទដដែលនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​លោក Sajid Javid បាន​និយាយ​ថា មាន​អ្នកឆ្លង Omicron ​ប្រហែល១០នាក់ ​ដែលកំពុងទទួលការព្យាបាលក្នុង​មន្ទីរពេទ្យនៅ​ប្រទេស ​អង់គ្លេស។

លោកបានប្រាប់ Sky News ថា “វាតែងតែមានគម្លាតរវាងការឆ្លង និងការចូលព្យាបាលក្នុងមន្ទីរពេទ្យ ហើយបន្ទាប់មកអ្វីដែលគួរឲ្យស្តាយគឺការស្លាប់”។

លោក Javid បាននិយាយថា អត្រានៃការរីករាលដាលវីរុសបំប្លែងខ្លួន Omicron គឺជាអ្វីដែលយើងមិនធ្លាប់ឃើញពីមុនមក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ WHO និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម