ព័ត៌មានអន្ដរជាតិ
ថៃ កែរូបមន្តវ៉ាក់សាំងកូវីដផលិតពីថ្នាំជក់ដំបូងបំផុតរបស់ខ្លួនប្រឆាំង Omicron
លោកវេជ្ជបណ្ឌិត Waranyu Pooncharoen សហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Baiya Phytopharm បាននិយាយថា វ៉ាក់សាំងកូវីដផលិតក្នុងស្រុកឈ្មោះ Baiya ដែលបច្ចុប្បន្នកំពុងដំណើរការសាកល្បងលើមនុស្ស អាចត្រូវបានកែសម្រួលរូបមន្តដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួន Omicron ។
វ៉ាក់សាំង Baiya ផលិតឡើងពីថ្នាំជក់មានកម្រិតជាតិនីកូទីនទាប ដែលយកមកដោយផ្ទាល់ពីប្រទេសអូស្រ្តាលី ។ ស្លឹករបស់វាត្រូវបានគេប្រើធ្វើជាមុខងារសំខាន់ក្នុងការបង្កើតប្រូតេអ៊ីន ហើយប្រូតេអ៊ីននោះក៏នឹងត្រូវបានយកចេញពីស្លឹករបស់ថ្នាំជក់ ដើម្បីទៅ ផលិតជាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់បង្កើតអង់ទីករការពារខ្លួនដល់អ្នកប្រើប្រាស់ ។
លោក Waranyu បាននិយាយថា “អ្នកស្រាវជ្រាវរបស់យើងកំពុងធ្វើតេស្តប្រសិទ្ធភាពនៃវ៉ាក់សាំងចំពោះសត្វដែលឆ្លងវីរុសបំប្លែងខ្លួន Omicron ហើយនឹងកែសម្រួលរូបមន្តប្រូតេអ៊ីននៃវ៉ាក់សាំងដើម្បីធ្វើឲ្យវាកាន់តែឆ្លើយតបទៅ នឹងវីរុសថ្មីនេះ” ។
លោកបញ្ជាក់ថា “ដំណើរការនេះនឹងមិនប្រើពេលយូរទេ ព្រោះតែផ្នែកនៃហ្សែនថ្នាំជក់ត្រូវការកែច្នៃ ខណៈដែលដំណើរការផលិតនឹងនៅ តែដដែល ។ លោកបញ្ជាក់ថា “ការវិវត្តរបស់មេរោគមិនតែងតែមានន័យថា វ៉ាក់សាំងដែលមានស្រាប់នឹងមិនមានប្រសិទ្ធភាពនោះទេ” ។
គួរបញ្ជាក់ថា ក្រុមហ៊ុននេះនឹងដាក់ដំណើរការប្រើប្រាស់វ៉ាក់សាំងនៅ ចុងឆ្នាំក្រោយក្នុងរោងចក្រផលិតវ៉ាក់សាំងដំបូងគេនៅ អាស៊ីដែលមានទីតាំងនៅ សាកលវិទ្យាល័យ Chulalongkorn ។ រោងចក្រនេះអាចផលិតវ៉ាក់សាំងបានរហូតដល់ ៥ លានដូសក្នុងមួយខែ ឬរហូតដល់ ៦០ លានដូសក្នុងមួយឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»