ព័ត៌មានអន្ដរជាតិ
ស្អែកនេះ លោក ស៊ី និង ពូទីន ជួបពិភាក្សាគ្នាតាមវីដេអូខល លើបញ្ហាច្រើនចំណុច
ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាធីមៀ ពូទីន តាមរយៈវីដេអូខលនៅ ថ្ងៃពុធនេះ ។

នៅ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា មេដឹកនាំទាំងពីរនឹងសង្ខេបការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងសមិទ្ធិផលសហប្រតិបត្តិការដែលប្រទេសទាំងពីរសម្រេចបានក្នុងវិស័យផ្សេងៗ ។
លោក Wang បាននិយាយថា មេដឹកនាំទាំងពីរក៏នឹងរៀបចំផ្លូវអភិវឌ្ឍន៍នាពេលអនាគតនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗដែលជាកង្វល់រួម ។

យោងតាមអ្នកនាំពាក្យ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវទំនុកចិត្តកម្រិតខ្ពស់ លើគ្នាទៅ វិញទៅ មក ក៏ដូចជាជំរុញការសម្របសម្រួលយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ដើម្បីស្ថិរភាពស្ថានភាពអន្តរជាតិដែលកំពុងជាប់គាំង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ យន្តហោះចម្បាំង រុស្ស៊ី បណ្ដេញយន្តហោះយោធា អាមេរិក និងបារាំង ៥ គ្រឿងលើសមុទ្រខ្មៅ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី