ព័ត៌មានអន្ដរជាតិ
អាមេរិកឆ្លងកូវីដសរុបជាង៥០លាននាក់ ខណៈចិនមានអ្នកឆ្លង Omicron ទី១
អាជ្ញាធរសុខាភិបាលទីក្រុងកំពង់ផែ Tianjin ភាគខាងជើងប្រទេសចិនបានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ទី១។ នេះបើតាមការផ្សាយរបស់កាសែត Tianjin Daily កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ។ ជាមួយគ្នានេះ ករណីឆ្លងកូវីដ-១៩សរុបនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង៥០លាននាក់ហើយ។
ការឆ្លងវីរុសថ្មីនេះគឺជាអ្នកដំណើរមកពីក្រៅប្រទេសដែលបានទៅដល់ទីក្រុង Tianjin កាលពីថ្ងៃទី៩ ខែធ្នូ ហើយឥឡូវនេះអ្នកជំងឺកំពុងដាក់ព្យាបាលដាក់ដោយឡែកនៅមន្ទីរពេទ្យមួយ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងទីក្រុង Tianjin បានបញ្ជាក់ថា វាជាការឆ្លងវីរុស Omicron បន្ទាប់ពីបានធ្វើតេស្តអ្នកដំណើរ។ នេះជាករណីដំបូងសម្រាប់វីរុសថ្មីនៅប្រទេសចិន។
អាជ្ញាធរសុខាភិបាលនៅថ្ងៃពុធនេះបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ ម្សិលមិញមានករណីឆ្លងកូវីដ-១៩ចំនួន៧៦នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន៥១ករណីជាការឆ្លងក្នុងស្រុក។ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ប្រទេសចិនមានករណីឆ្លងកូវីដ-១៩ចំនួន ៩៩៨៥៦នាក់។
តាមការផ្សាយផ្ទាល់ពី theguardian បានបង្ហាញនៅព្រឹកថ្ងៃអង្គារ៍នេះថា ករណីឆ្លងកូវីដ-១៩នៅសហរដ្ឋអាមេរិកពេលនេះបានកើនឡើងជាង៥០លាននាក់ហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច