Connect with us

ព័ត៌មានអន្ដរជាតិ

ស្អែកដល់ថ្ងៃឱសានវាទ វៀតណាម ដឹកពលរដ្ឋខ្លួននៅ កម្ពុជា និងប្រទេសមួយចំនួនទៅវិញហើយ

បានផុស

នៅ

នៅ ថ្ងៃពុធ ទី១៥ ខែធ្នូ ស្អែកនេះ វៀតណាម នឹងបើកជើងហោះហើរដំណាក់កាលទី ១ ឡើងវិញរវាងប្រទេសខ្លួន និងទីក្រុង San Francisco ឬទីក្រុង Los Angeles នៅ សហរដ្ឋអាមេរិក សិង្ហបុរី បាងកកក្នុងប្រទេសថៃ ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងវៀងចន្ទន៍ក្នុងប្រទេសឡាវ ទីក្រុងប៉េកាំងក្នុងប្រទេសចិន ទីក្រុងតូក្យូក្នុងប្រទេសជប៉ុន ទីក្រុងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូង និងទីក្រុងតៃប៉ិនៅ តៃវ៉ាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកជើងហោះហើរឡើងវិញនេះធ្វើឡើង ក្រោយអាជ្ញាធរវៀតណាម និងទីភ្នាក់ងារតំណាងនៅ បរទេសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ដើម្បីធ្វើការហោះហើរជាង ៨០០ ជើងដោយដឹកពលរដ្ឋវៀតណាមជិត ២០០,០០០ នាក់មកពីប្រទេស និងដែនដីជាង ៦០ ។

ទន្ទឹមនោះវាក៏កើតឡើង ស្របពេលតម្រូវការរបស់ពលរដ្ឋវៀតណាមក្នុងការវិលត្រឡប់មកប្រទេសវិញមានកម្រិតខ្ពស់ ចំពេលមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិតជិតមកដល់ ហើយទិដ្ឋាការរបស់ពលករ និងនិស្សិតវៀតណាមជាច្រើនក៏បានផុតកំណត់ហើយផងដែរ ។

គួរបញ្ជាក់ថា ដំណាក់កាលទី ២ នៃការបើកជើងហោះហើរឡើងវិញនឹងចាប់ផ្តើមនៅ ខែមករាឆ្នាំក្រោយ ដោយបន្ថែមជើងហោះហើរលើផ្លូវដែលតភ្ជាប់ប្រទេសវៀតណាម និងទីក្រុងកូឡាឡាំពួរក្នុងប្រទេសម៉ាឡេស៊ី ហុងកុង ប៉ារីសក្នុងប្រទេសបារាំង ទីក្រុង Frankfurt ក្នុងប្រទេសអាល្លឺម៉ង់ ទីក្រុងស៊ីដនីក្នុងប្រទេសអូស្ត្រាលី និងទីក្រុងមូស្គូក្នុងប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម ត្រៀមដឹកពលរដ្ឋខ្លួននៅ កម្ពុជា និងប្រទេសផ្សេងទៀតទៅ វិញ មុនចូលឆ្នាំសកល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

Sokha Hotels

ព័ត៌មានពេញនិយម