Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ឥណ្ឌូណេស៊ី កំពុងជួបគ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ អាចកើតរលកយក្សស៊ូណាមិ

បានផុស

នៅ

បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័របានវាយប្រហារភាគខាងកើតប្រទេសឥណ្ឌូណេស៊ីនៅ ថ្ងៃអង្គារនេះ ហើយកំពុងព្រមានពីលទ្ធភាពនៃរលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

USGS បាននិយាយថា ការរញ្ជួយដីបានវាយប្រហារប្រហែល ១០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Maumere ក្នុងជម្រៅ ១៨.៥ គីឡូម៉ែត្រក្នុងសមុទ្រ Flores នៅ ម៉ោងប្រមាណ ១១ ថ្ងៃត្រង់នេះ ។

ចំណែកមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិកបាននិយាយថា “រលកគ្រោះថ្នាក់គឺអាចកើតឡើងបានសម្រាប់ឆ្នេរសមុទ្រដែលមានចម្ងាយ ១,០០០ គីឡូម៉ែត្រនៃចំណុចកណ្តាលនៃការរញ្ជួយដី” ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីជួបប្រទះការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងរបស់វានៅ លើខ្សែក្រវ៉ាត់មហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Alarabiya News

ចុចអាន ៖ រកឃើញអ្នកស្លាប់កើនដល់ ៣៤នាក់ ក្រោយផ្ទុះភ្នំភ្លើង ឥណ្ឌូណេស៊ី (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម