ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីលេខ១ Elon Musk ក្លាយជាបុគ្គលឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time
ទស្សនាវដ្តី Time នៅថ្ងៃចន្ទម្សិលមិញនេះបានជ្រើសរើសប្រធានក្រុមហ៊ុនរថយន្ត Tesla និងជាសហគ្រិនអវកាស លោក Elon Musk ជាបុគ្គលឆ្នើមប្រចាំឆ្នាំដោយសំអាងលើតួនាទីរបស់លោកចំពោះការផ្លាស់ប្តូរបច្ចេកវិទ្យា ប៉ុន្តែក៏មានបញ្ហាពីការកែប្រែការរស់នៅរបស់មនុស្សផងដែរ។
លោកមហា Musk ដែលបានយកឈ្នះស្ថាបនិក Amazon លោក Jeff Bezos ដើម្បីឈរចំណាត់ថ្នាក់លេខ១ជាអ្នកមានទ្រព្យច្រើនបំផុតក្នុងលោក មានឥទ្ធិពលយ៉ាងខ្លាំងលើភពផែនដីតាមរយៈក្រុមហ៊ុនរថយន្តអគ្គីសនីរបស់លោក និងលើសពីភពផែនដីចំពោះកម្មវិធីអវកាស SpaceX របស់លោក។

ក្រុមហ៊ុន Tesla បានផលិតរថយន្តអគ្គីសនីរាប់ពាន់គ្រឿងជារៀងរាល់ឆ្នាំ និងបានគ្រប់គ្រងពីការបញ្ចៀសបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បានល្អជាងគូប្រជែងជាច្រើនទៀត ខណៈជំរុញអ្នកប្រើប្រាស់វ័យក្មេងច្រើនឲ្យប្តូរមកប្រើរថយន្តអគ្គីសនី និងជាអ្នកផលិតរថយន្តតាមកេរដំណែលឲ្យផ្លាស់ប្តូរមកផ្តោតលើរថយន្ត EV។
លោក Edward Felsenthal និពន្ធនាយកទស្សនាវដ្តី Time បានសរសេរថា ៖«ការងើបឡើងរបស់លោក Musk ស្របពេលនឹងនិន្នាការកាន់តែទូលំទូលាយដែលលោក និងក្រុមហ៊ុនរថយន្តរបស់លោកដែលមានឥទ្ធិពល»។
«សម្រាប់ការបង្កើតដំណោះស្រាយចំពោះវិបត្តិអត្ថិភាព សម្រាប់ការបញ្ចូលនូវលទ្ធភាព និងគ្រោះថ្នាក់នៃយុគសម័យនៃបច្ចេកវិទ្យាទីតាន។ សម្រាប់ការជំរុញការផ្លាស់ប្តូរដ៏ក្លាហាន និងរំខានបំផុតរបស់សង្គម លោក Elon Musk សមជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២១របស់ទស្សនាវដ្តី TIME»។
ក្នុងចំណោមនិន្នាការទាំងនោះ Felsenthal ស្ថិតក្នុងបញ្ជី«ការធ្លាក់ចុះជាបន្តបន្ទាប់នៃស្ថាប័នប្រពៃណីនៅក្នុងការគាំទ្រជានីតិបុគ្គល ភាពមិនដំណើរការរបស់រដ្ឋាភិបាលដែលបានផ្តល់អំណាច និងការទទួលខុសត្រូវបន្ថែមទៀតចំពោះពាណិជ្ជកម្ម និងភាពខុសគ្នានៃទ្រព្យសម្បត្តិ និងឱកាស»។
កាលពីខែតុលា ការវាយតម្លៃរបស់ក្រុមហ៊ុនរថយន្តអគ្គីសនីរបស់លោក Musk បានកើនឡើងលើស១ប៊ីលានដុល្លារអាមេរិក និងកម្មវិធី SpaceX បានសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីដំណើរការបេសកកម្មជាច្រើនរាប់បញ្ចូលទាំងការសាកល្បងការការពារផែនដីពីអាចម៌ផ្កាយ។
យោងតាមបញ្ជីមហាសេដ្ឋីរបស់ Forbes បង្ហាញថា ទ្រព្យសម្បត្តិរបស់បុរសមានកំណើតនៅអាហ្វ្រិកខាងត្បូងអាយុ៥០ឆ្នាំនេះបានកើនឡើងខ្លាំងក្នុងសម័យកាលកូវីដ-១៩រហូតដល់២៥០ប៊ីលានដុល្លារ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ