ព័ត៌មានអន្ដរជាតិ
ទើបរកឃើញ Omicron លើកដំបូង ចិន ដាក់មនុស្សរាប់សែននាក់ធ្វើចត្តាឡីស័ក
ប្រទេសចិន បានបញ្ជាក់ពីករណីដំបូងនៃមេរោគបំប្លែងខ្លួន Omicron ដែលគេអះអាងថា រីករាលដាលយ៉ាងឆាប់រហ័ស។

យោងតាមកាសែត Tianjin Daily បានឲ្យដឹងថា អាជ្ញាធរនៅទីក្រុងភាគខាងជើង Tianjin បានបញ្ជាក់ពីករណីលើបុគ្គលម្នាក់ ដែលបានចូលមកពីក្រៅប្រទេស តែមិនបានបញ្ជាក់ឈ្មោះទីតាំង។
អ្នកជំងឺដែលមិនចេញរោគសញ្ញា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ មុនការធ្វើតេស្តបន្ថែមទៀត បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងខ្លួន Omicron។ ពេលនេះ អ្នកជំងឺកំពុងត្រូវបានព្យាបាលដាច់ដោយឡែកពីគេនៅឯមន្ទីរពេទ្យ។

ការរកឃើញនេះកើតឡើង ខណៈមនុស្សរាប់សែននាក់នៅក្នុងខេត្តផលិតកម្មដ៏ធំរបស់ចិនគឺ Zhejiang ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នាពេលថ្មីៗនេះ ដោយរដ្ឋបានផ្អាកប្រតិបត្តិការអាជីវកម្ម កាត់បន្ថយជើងហោះហើរ និងលុបចោលព្រឹត្តិការណ៍នានា។
ខេត្តនេះ បានរាយការណ៍អំពីការឆ្លងក្នុងសហគមន៍ចំនួន៧៤ករណី កាលពីថ្ងៃទី១២ខែធ្នូ ដែលធ្វើឲ្យករណីឆ្លងសរុបរបស់ខេត្តនេះ ចាប់តាំងពីការផ្ទុះឡើងថ្មីត្រូវបានគេរាយការណ៍ កើនដល់១៧៣ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិកឆ្លងកូវីដសរុបជាង៥០លាននាក់ ខណៈចិនមានអ្នកឆ្លង Omicron ទី១

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ