Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​ឧទ្ធម្ភាគចក្រយោធាពេលកំពុងហ្វឹកហាត់នៅ ថៃ ស្លាប់ទាំងគ្រូ និងកូនសិស្ស

បានផុស

នៅ

​ប្រភពពីយោធាថៃបាននិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងកំពុងហោះហើរហ្វឹកហាត់ពីមជ្ឈមណ្ឌលអាកាសចរណ៍កងទ័ពក្នុងទីក្រុង Lop Buri បានធ្លាក់ និងផ្ទុះជាអណ្តាតភ្លើងនៅ ព្រឹកថ្ងៃអង្គារនេះ ដោយបានសម្លាប់នាវិកទាំងពីរនាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលផលិតដោយក្រុមហ៊ុន Enstrom Helicopter Corporation នៅ សហរដ្ឋអាមេរិក បានធ្លាក់នៅ ម៉ោងប្រហែល ៩ និង ៤០ នាទីព្រឹក ក្បែរការិយាល័យប្រៃសណីយ៍ទល់មុខជំរំកងទ័ព Jiraprawat ក្នុងស្រុក Muang នៃខេត្ត Nakhon Sawan ។

លោកវរសេនីយ៍ទោ Panpong Banchongplian គ្រូ​បង្រៀន​ហោះហើរ និងលោក Chanakorn Piamcharoen ជា​និស្សិត​អាកាសចរណ៍​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះនេះ ខណៈកំពុងហោះហើរហ្វឹកហាត់ជាមួយឧទ្ធម្ភាគចក្រផ្សេងទៀត ។

គួរបញ្ជាក់ថា កងទ័ពថៃបានទិញឧទ្ធម្ភាគចក្រប្រភេទ Enstrom 480B ចំនួន ២២ គ្រឿងពីក្រុមហ៊ុន Enstrom Helicopter Corporation ជា ២ ដំណាក់កាល ខណៈការទិញលើកដំបូងក្នុងឆ្នាំ ២០១១ មានចំនួន ១៦ គ្រឿង និងលើកទី ២ មានចំនួន ៦ គ្រឿងក្នុងឆ្នាំ ២០១៩ ហើយឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​តម្លៃ ៧៤ លាន​បាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ កែរូបមន្តវ៉ាក់សាំងកូវីដផលិតពីថ្នាំជក់ដំបូងបំផុតរបស់ខ្លួនប្រឆាំង Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម