ព័ត៌មានអន្ដរជាតិ
ជិតដល់ថ្ងៃចាក់វ៉ាក់សាំង បែរជាអង់គ្លេសប្រកាសថា មនុស្សអាយុលើស៨០ឆ្នាំភាគច្រើននឹងត្រូវរង់ចាំដល់ឆ្នាំក្រោយ
មន្រ្តីសុខាភិបាលកំពូលម្នាក់បាននិយាយថា មនុស្សភាគច្រើនដែលមានអាយុលើស៨០ឆ្នាំនៅក្នុងប្រទេសអង់គ្លេសនឹងត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយទើបទទួលបានវ៉ាក់សាំងការពារវីរុសកូរ៉ូណា។
លោក Chris Hopson នាយកប្រតិបត្តិអង្គការ NHS Providers បាននិយាយថា មនុស្សភាគច្រើនដែលស្ថិតនៅលើគេក្នុងបញ្ជីអាទិភាពចាក់វ៉ាក់សាំងនឹងមិនទទួលបានការចាក់ថ្នាំបង្ការទេរហូតដល់ខែមករា កុម្ភៈឬមីនាឯណោះ។
លោក Hopson បាននិយាយថា ប្រជាជនចាំបាច់ត្រូវរង់ចាំហើយសូមធានាថា ប្រសិនបើពួកគេមិនបានទទួលលិខិតឬលេខទូរស័ព្ទទាក់ទងសម្រាប់ការហៅឲ្យមកចាក់វ៉ាក់សាំង ពួកគេមិនត្រូវបានគេបំភ្លេចចោលឡើយ។
លោកបន្តថា “ខ្ញុំមិនគិតថា មនុស្សគួរតែរំពឹងអ្វីគ្រប់យ៉ាងនៅប៉ុន្មានថ្ងៃខាងមុខនេះទេពីព្រោះការពិតគឺដូចអ្វីដែលខ្ញុំបាននិយាយអញ្ចឹង សម្រាប់មនុស្សភាគច្រើននឹងត្រូវបានចាក់វ៉ាក់សាំងនៅខែមករា កុម្ភៈឬមីនា។
ស្របពេលជាមួយគ្នានោះ សាស្រ្តាចារ្យ Stephen Powis នាយកផ្នែកវេជ្ជសាស្ត្រជាតិនៃ NHS បាននិយាយថា ការចែកចាយវ៉ាក់សាំងគឺជាធ្វើឡើងជាដំណាក់កាលមិនមែនសម្រុកទេ។
គួរបញ្ជាក់ថា ការចាក់ថ្នាំបង្ការនឹងត្រូវធ្វើឡើងនៅតាមមណ្ឌលសុខភាពរាប់សិបកន្លែងចាប់ពីថ្ងៃអង្គារទៅដែលថ្ងៃនេះត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល Matt Hancock ឲ្យឈ្មោះថា “V-Day”។
មនុស្សចាស់អាយុ៨០ឆ្នាំឡើង បុគ្គលិកមណ្ឌលសុខភាពនិង NHS គឺជាក្រុមនឹងទទួលបានវ៉ាក់សាំងមុនគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ អង់គ្លេសបញ្ចេញវីដេអូដំបូងនៃវ៉ាក់សាំងដែលត្រៀមចាក់ឲ្យប្រជាជន ឃើញហើយរំភើបជំនួស
ចុចអាន៖ ឃើញហើយរំភើបណាស់! វ៉ាក់សាំងទាំងឡានៗត្រូវបានដឹកចេញពីរោងចក្រយកទៅកម្ចាត់ជំងឺកូវីដ១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ