Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ពិន័យពលករបរទេសម្នាក់ រាប់ពាន់ដុល្លារ ក្រោយចេញពីបន្ទប់ធ្វើចត្តាឡីស័ក

បានផុស

នៅ

អាជ្ញាធរសុខភាពសាធារណៈនៅទីក្រុង Kaohsiung របស់កោះតៃវ៉ាន់បានដាក់ពិន័យលើពលករបរទេសម្នាក់ដែលបានចាកចេញពីបន្ទប់សណ្ឋាគាររបស់គាត់រយៈពេល ៨ វិនាទី ក្នុងអំឡុងពេលធ្វើចត្តាឡីស័កជំងឺកូវីដ ១៩ ។

អាជ្ញាធរនិយាយថា ពលករមកពីប្រទេសហ្វីលីពីនរូបនេះបានចាកចេញពីបន្ទប់សណ្ឋាគាររបស់គាត់ដោយគ្មានការអនុញ្ញាតនៅថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។ ពួកគេនិយាយថា គាត់បានដើរចេញទៅដើម្បីផ្តល់អ្វីមួយដល់មិត្តរបស់គាត់នៅបន្ទប់ជាប់គ្នា ។

រូបភាពកាមេរ៉ាសុវត្ថិភាពបង្ហាញថា បុរសនោះស្ថិតនៅលើផ្លូវដើរនៃសណ្ឋាគាររយៈពេល ៨ វិនាទី ។ មន្ត្រីសុខាភិបាលសាធារណៈនិយាយថា គាត់ដឹងថា គាត់មិនត្រូវបានអនុញ្ញាតឲ្យចាកចេញទេ ។ ពួកគេបានពិន័យគាត់ ១០ ម៉ឺនដុល្លារតៃវ៉ាន់ ឬប្រហែល ៣,៦០០ ដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះតៃវ៉ាន់ដាក់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃលើអ្នកដំណើរពីបរទេសរួមទាំងពលរដ្ឋរបស់ខ្លួនផងដែរ ហើយការផាកពិន័យត្រូវបានដាក់ទៅលើមនុស្សដែលបានរំលោភច្បាប់ធ្វើចត្តាឡីស័កនៅក្នុងទីក្រុង Kaohsiung ដែលមានករណីឆ្លង ១៩ ករណីចាប់តាំងពីខែមុន ។

អាជ្ញាធរតៃវ៉ាន់និយាយថាមិនមានករណីឆ្លងក្នុងស្រុកថ្មីត្រូវបានបញ្ជាក់អស់រយៈពេលជិត ៨ ខែមកហើយ ប៉ុន្តែករណីឆ្លងថ្មីក្នុងចំណោមអ្នកដំណើរមកពីបរទេសកំពុងតែកើនឡើងខ្លាំង ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះកោះតៃវ៉ាន់មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧១៦ ករណី និងមានអ្នកស្លាប់ ៧ នាក់ ខណៈមានជាសះស្បើយចំនួន ៥៧៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម