ព័ត៌មានអន្ដរជាតិ
វៀតណាម ដឹកពលរដ្ឋខ្លួនទៅប្រទេសវិញជាង ២០ ម៉ឺននាក់
លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាមបានរៀបចំជើងហោះហើរចំនួន ៨០០ ដើម្បីដឹកពលរដ្ឋខ្លួនជាង ២០០,០០០ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើង ។
ឧបនាយករដ្ឋមន្ត្រីបាននិយាយថា បន្ថែមពីលើការបញ្ជូនជើងហោះហើរដើម្បីនាំយកពលរដ្ឋដែលជាប់គាំងនៅ ក្រៅ ប្រទេសក្នុងអំឡុងពេលនៃជំងឺរាតត្បាត វៀតណាមក៏បានជួយដល់ពលរដ្ឋជាង ៥០,០០០ នាក់ នាវាចំនួន ១,០០០ គ្រឿង និងអ្នកនេសាទជិត ១០,០០០ នាក់ផងដែរក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ។
គួរបញ្ជាក់ថា នៅ ថ្ងៃពុធ ទី១៥ ខែធ្នូ នេះ វៀតណាមនឹងបើកជើងហោះហើរដំណាក់កាលទី ១ ឡើងវិញរវាងប្រទេសខ្លួន និងទីក្រុង San Francisco ឬទីក្រុង Los Angeles នៅ សហរដ្ឋអាមេរិក សិង្ហបុរី បាងកកប្រទេសថៃ ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ទីក្រុងប៉េកាំងប្រទេសចិន ទីក្រុងតូក្យូប្រទេសជប៉ុន ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង និងទីក្រុងតៃប៉ិរបស់តៃវ៉ាន់ ។
ចំណែកដំណាក់កាលទី ២ នៃការបើកជើងហោះហើរឡើងវិញនឹងចាប់ផ្តើមនៅ ខែមករាឆ្នាំក្រោយ ដោយបន្ថែមជើងហោះហើរលើផ្លូវដែលតភ្ជាប់ប្រទេសវៀតណាម និងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី ហុងកុង ទីក្រុងប៉ារីសប្រទេសបារាំង ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី និងទីក្រុងមូស្គូប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ ដល់ថ្ងៃឱសានវាទ វៀតណាម ដឹកពលរដ្ឋខ្លួននៅ កម្ពុជា និងប្រទេសមួយចំនួនទៅ វិញហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ