ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ថា រុស្ស៊ីនឹងជួបផលវិបាកធំ បើហ៊ានឈ្លានពានអ៊ុយក្រែន
ប្រទេសរុស្ស៊ីនឹងជួបផលវិបាកដ៏ធំ ប្រសិនបើហ៊ានឈ្លានពានប្រទេសអ៊ុយក្រែន។ នេះជាសំដីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់ប្រទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយ បន្ទាប់ពីមានការជជែកគ្នាតាមទូរសព្ទរបស់លោកស្រីជាមួយសមភាគីរុស្ស៊ី។
ក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយថា លោកស្រី Baerbock បានអំពាវនាវឲ្យមានកិច្ចសន្ទនាបើកចំហ និងស្មោះត្រង់ជាមួយរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែនកំឡុងពេលការជជែកតាមទូរសព្ទរបស់លោកស្រីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/Annalena-Baerbock.png)
ការហៅទូរសព្ទគឺជាការប្រកាសជាសាធារណៈលើកដំបូងអំពីទំនាក់ទំនងរវាងទីក្រុងប៊ែកឡាំង និងមូស្គូ ចាប់តាំងរដ្ឋាភិបាលចម្រុះរបស់លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz ចូលកាន់ការងារកាលពីសប្តាហ៍មុន។
ក្រសួងការបរទេសអាល្លឺម៉ង់បានសរសេរនៅលើ Twitter បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទថា ៖«យើងត្រូវការសន្ទនាស្មោះត្រង់ និងបើកចំហ។ បូរណភាពទឹកដីរបស់អ៊ុយក្រែនមិនត្រូវបានបំពានឡើយ»។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាបន្តបន្ទាប់នៅរដ្ឋធានី Stockholm ជាកន្លែងដែលលោកស្រីបានជួបសមភាគីស៊ុយអែត និងន័រវេស លោកស្រីរដ្ឋមន្ត្រី Baerbock មានប្រសាសន៍ថា ៖«ទម្រង់នៃការឈ្លានពានណាមួយទៅលើអធិបតេយ្យភាពអ៊ុយក្រែននឹងមានផលវិបាកដ៏ធំសម្រាប់សម័យកាលរុស្ស៊ី ជាលក្ខណៈសេដ្ឋកិច្ច និងការទូត»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ក៏បានអំពាវនាវឲ្យមានវឌ្ឍនភាពត្រូវបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាដែលហៅថា ការពិភាក្សាផ្លូវការ ស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ពីភាគីនីមួយៗមិនបានលើកឡើងពីគម្រោងបំពងបូម Nord Stream 2 នោះទេដែលផ្តល់ឲ្យរុស្ស៊ីដឹកជញ្ជូនឧស្ម័នធម្មជាតិទៅប្រទេសអាល្លឺម៉ង់ និងឆ្លងកាត់អ៊ុយក្រែន ប៉ុន្តែមិនត្រូវបានបញ្ជាក់ដោយសារតែឧបសគ្គបទប្បញ្ញត្តិ។
ប្រទេសប៉ូឡូញ និងសហរដ្ឋអាមេរិកបានទាមទារឲ្យបញ្ឈប់គម្រោងបំពងបូមដែលរុស្ស៊ីបំពានលើអ៊ុយក្រែន។ រដ្ឋាភិបាលអាល្លឺម៉ង់ថ្មីមិនបានធ្វើការអះអាងជាសាធារណៈដើម្បីរារាំងគម្រោងនេះទេ។
អ៊ុយក្រែនបានចោទរុស្ស៊ីពីការដាក់ពង្រាយកងទ័ពប្រហែល១០ម៉ឺននាក់នៅក្នុងការត្រៀមខ្លួនសម្រាប់ការឈ្លានពានណាមួយដែលអាចកើតមាន និងបង្កការភ័យខ្លាចអាចផ្ទុះជាសង្គ្រាមនៅតំបន់Donbass ភាគខាងកើតអ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍