ព័ត៌មានអន្ដរជាតិ
លេចចេញជំងឺអាថ៌កំបាំងមួយទៀត ពេលនេះសម្លាប់មនុស្សជិត ១០០នាក់ហើយ
ការស៊ើបអង្កេតមួយ បានចាប់ផ្តើមនៅក្នុងប្រទេសស៊ូដង់ខាងត្បូង បន្ទាប់ពីមនុស្សជិត១០០នាក់ ត្រូវបានសម្លាប់ដោយសារជំងឺអាថ៌កំបាំងមួយ។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនក្រុមការងារមួយទៅកាន់ប្រទេសនេះ ក្នុងគោលបំណង កំណត់អត្តសញ្ញាណជំងឺអាថ៌កំបាំង ដែលមកទល់ពេលនេះ បានបណ្តាលឲ្យមនុស្សចំនួន៨៩នាក់បានស្លាប់រួចទៅហើយ។
ក្រុមអ្នកវិទ្យាសាស្ត្រឆ្លើយតបរហ័ស ត្រូវបានបញ្ជូនទៅកាន់ទីប្រជុំជន Fangak ភាគខាងជើងរដ្ឋ Jonglei ដើម្បីប្រមូលសំណាកពីអ្នកដែលបានធ្លាក់ខ្លួនឈឺ។ ប៉ុន្តែមន្ត្រីសុខាភិបាលនៅក្នុងទីក្រុងបាននិយាយថា សំណាកដំបូងពីអ្នកដែលឈឺ គឺចេញលទ្ធផលអវិជ្ជមានជំងឺអាសន្នរោគ។
លោកស្រី Sheila Baya នៅ WHO បាននិយាយថា “យើងបានសម្រេចចិត្តបញ្ជូនក្រុមឆ្លើយតបរហ័ស ដើម្បីទៅធ្វើការវាយតម្លៃហានិភ័យ និងការស៊ើបអង្កេត។ នោះគឺជាពេលដែលពួកគេនឹងអាចប្រមូលសំណាកពីមនុស្សឈឺ ប៉ុន្តែជាបណ្តោះអាសន្ន តួលេខដែលយើងទទួលបាននោះគឺថា មានអ្នកស្លាប់ចំនួន៨៩នាក់”។
មានសេចក្តីរាយការណ៍ថា ទឹកជំនន់ធ្ងន់ធ្ងរ បានជំរុញការរីករាលដាលនៃជំងឺនានា ដូចជាគ្រុនចាញ់ជាដើម នៅក្នុងរដ្ឋជាប់ព្រំដែន Unity។ សត្វក្នុងស្រុកក៏បានស្លាប់ផងដែរ បន្ទាប់ពីការធ្លាយប្រេងក្នុងតំបន់បានបំពុលទឹក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ផ្ទុះជំងឺអាថ៌កំបាំងមួយនៅអាហ្វ្រិក ស្លាប់និងឆ្លងសិស្សពេញសាលារៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ