Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំ​គ្រាប់​ Pfizer​ មាន​ប្រសិទ្ធភាព​ការពារ​​ជំងឺ​កូវីដ​មិន​ឲ្យ​ឈឺធ្ងន់​ និង​ស្លាប់​ជិត​៩០%

បានផុស

នៅ

ក្រុម​ហ៊ុន​ផលិត​ឱសថ Pfizer Inc នៅ​ថ្ងៃ​អង្គារ៍​បាន​និយាយ​ថា ថ្នាំ​គ្រាប់​​​បង្ការ​​កូវីដ-១៩​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ជិត​៩០​%​ការពារ​​អ្នក​ឆ្លង​មិន​ឲ្យ​ឈឺ​ធ្ងន់​ចូល​មន្ទីរ​ពេទ្យ និង​ស្លាប់ ហើយ​ទិន្នន័យ​ពិសោធ​ថ្មី​បង្ហាញ​ថា ថ្នាំ​នេះ​ថែម​ទាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​ឱសថ​​អាមេរិក​កាល​ពី​ខែ​មុនបាន​និយាយ​ថា ថ្នាំ​លេបមាន​ប្រសិទ្ធភាព​ប្រហែល​៨៩​%​ការពារ​មិន​ឲ្យ​ឈឺ​ធ្ងន់ ឬ​ស្លាប់ ដោយ​ផ្អែក​លើ​លទ្ធផល​ព្យាបាលបណ្តោះ​អាសន្ន​លើ​មនុស្ស​ប្រមាណ​១២០០​នាក់។ ទិន្នន័យ​ពី​ការ​វិភាគ​សាក​ល្បង​ចុង​ក្រោយ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ៍​រាប់​​បញ្ចូល​ទាំង​មនុស្ស​១០០០​នាក់​ថែម​ទៀត។

ថ្នាំ​គ្រាប់ Pfizer ​ត្រូវ​លេប​​ក្នុង​រយៈ​ពេល​១២​ម៉ោង​ម្តង​សម្រាប់​រយៈ​ពេល​​៥​ថ្ងៃ​ភ្លាមៗ បន្ទាប់​ពី​ចាប់​ផ្តើម​មាន​រោគ​សញ្ញា។ ប្រសិន​បើ​ថ្នាំ​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ នោះ​​​វា​នឹង​ត្រូវ​លក់​ជាឈ្មោះ​ថ្នាំ Paxlovid។

នាយកផ្នែក​វិទ្យាសាស្ត្រ​របស់ Pfizer លោក​ Mikael Dolsten បាន​និយាយ​ថា ៖«វា​មាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយ»។

«យើង​កំពុង​និយាយ​អំពី​ចំនួន​ដ៏​ភ្ញាក់​ផ្អើល​ចំពោះ​ការ​សង្គ្រោះ​ជីវិត និង​ការពារ​មិន​ឲ្យ​ឈឺ​ធ្ងន់។ ពិត​ណាស់​ បើ​អ្នក​ប្រើ​បាន​លឿន បន្ទាប់​ពី​ឆ្លង យើង​ទំនង​ជា​កាត់​បន្ថយ​ការ​ចម្លង​បាន​យ៉ាង​ខ្លាំង»។

Pfizer ក៏​បាន​បង្ហាញ​ទិន្នន័យ​ដំបូង​ពី​ការ​សិក្សា​លើក​ទី​២​បង្ហាញ​ថា ការព្យាបាល​បាន​កាត់​បន្ថយ​ការ​ឈឺ​ធ្ងន់​ប្រហែល​៧០​% នៅ​ក្នុង​សាក​ល្បង​ទៅ​លើ​មនុស្ស​ធំ​ដែល​ប្រឈម​ហានិភ័យស្តង់ដារ​ មាន​ទាំង​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​​ហើយ តែ​មាន​ហានិភ័យខ្ពស់។

Pfizer និយាយ​ថា លទ្ធផល​ទាំង​នោះ​បង្ហាញ​ពី​និន្នាការ​វិជ្ជមាន។ ពួក​គេកំពុង​តាម​ដាន​ពី​លទ្ធផល និង​គ្រោង​បញ្ចេញ​ទិន្នន័យ​ពី​ការ​សាក​ល្បង​ចុង​ក្រោយ​២០​%​នៃ​អ្នក​ចូល​រួម​​ដែល​មាន​១១០០​នាក់។

លោក Dolsten និយាយ​ថា លោក​រំពឹង​ទទួល​បាន​ការ​អនុញ្ញាត​​ប្រើ​ប្រាស់​ផ្លូវ​ការ​សម្រាប់​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ពី​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក ព្រម​ទាំង​និយតករ​ផ្សេង​ៗ​ទៀត​ឆាប់។

«យើង​បាន​​ធ្វើ​​​ការ​​សន្ទនារ​បទប្បញ្ញត្តិ​កម្រិត​ខ្ពស់​ជា​មួយ​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ហើយ​យើង​​មាន​កិច្ច​សន្ទនាជា​មួយ​ទី​ភ្នាក់​ងារ​និយតករ​ធំ​ៗ​ច្រើន​បំផុត​ទូទាំង​ពិភព​លោក»។ Dolsten បាន​បញ្ជាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៦ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម