ព័ត៌មានអន្ដរជាតិ
អ្នកកាសែតធ្វើដំណើរជាមួយលោក Blinken តេស្តវិជ្ជមានកូវីដ មុនទៅដល់ ថៃ
សមាជិកម្នាក់នៃអង្គភាពសារព័ត៌មាន ដែលធ្វើដំណើរជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីអាគ្នេយ៍ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ នៅពេលមកដល់ទីក្រុងគូឡាឡាំពួ ហើយពេលនេះកំពុងធ្វើចត្តាឡីស័ក។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថា លោក Blinken និងបុគ្គលិកជាន់ខ្ពស់ត្រូវបានធ្វើតេស្ត រាល់ការឈប់នៃដំណើរជាអន្តរជាតិនេះ រួមទាំងពេលមកដល់ទីក្រុង គូឡាឡាំពួផងដែរ កាលពីល្ងាចថ្ងៃអង្គារ ហើយអ្នកទាំងអស់សុទ្ធតែអវិជ្ជមាន។
កាលពីថ្ងៃអង្គារ អ្នកការទូតកំពូលអាមេរិករូបនេះ ស្ថិតនៅក្នុងទីក្រុងហ្សាកាតា នៃប្រទេស ឥណ្ឌូណេស៊ី មុនពេលចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ លោកត្រូវបន្តទៅទីក្រុងបាងកកនៅល្ងាចថ្ងៃពុធ មុនជំនួបជាមួយមន្ត្រីថៃនៅថ្ងៃបន្ទាប់។

លោក Blinken បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah កាលពីថ្ងៃពុធ។
អ្នកនាំពាក្យក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងអំពីករណី កូវីដ ដោយស្ថានទូតអាមេរិកកាលពីព្រឹកថ្ងៃពុធ ហើយបុគ្គលរូបនោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកភ្លាមៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លោក Blinken ព្រមានឥតលាក់លៀម អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ ឥណ្ឌា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ