ព័ត៌មានអន្ដរជាតិ
ត្រួសៗតំណែងជីតា គីម ជុងអ៊ុន មុនស្លាប់ក្នុងជួររដ្ឋាភិបាល កូរ៉េខាងជើង
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធបានឲ្យដឹងថា លោក គីម យ៉ុងជូ ប្អូនប្រុសបង្កើតរបស់អតីតស្ថាបនិកកូរ៉េខាងជើងលោក គីម អ៊ីលស៊ុង និងធ្លាប់ជាមន្ត្រីដ៏មានអំណាចនៃរបបនេះ បានទទួលមរណភាពក្នុងវ័យ ១០១ ឆ្នាំ ។

លោក គីម យ៉ុងជូ គឺជាអតីតអនុប្រធានកិត្តិយសនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលរបស់កូរ៉េខាងជើង និងជាអ្នកឈ្នះមេដាយកិត្តិយសរបស់លោក គីម អ៊ីលស៊ុង និងមេដាយកិត្តិយសរបស់លោក គីម ជុងអ៊ីល ។
កើតនៅ ឆ្នាំ ១៩២០ លោក គីម យ៉ុងជូ គឺជាប្រធានអង្គការដ៏មានឥទ្ធិពល និងជាប្រធាននាយកដ្ឋានណែនាំរបស់គណបក្សកាន់អំណាចក្នុងសម័យលោក គីម អ៊ីលស៊ុង ប៉ុន្តែត្រូវបានជំនួសដោយក្មួយប្រុសរបស់គាត់គឺលោក គីម ជុងអ៊ីល ក្នុងឆ្នាំ ១៩៧៣ ។ ក្រោយមកគាត់ត្រូវបានចាលចេញពីឆាកនយោបាយរបស់កូរ៉េខាងជើងអស់រយៈពេលប្រមាណ ២ ទសវត្សរ៍ ។

នៅ ឆ្នាំ ១៩៩៣ លោក គីម យ៉ុងជូ បានវិលត្រឡប់មកគណបក្សកាន់អំណាចវិញក្នុងនាមជាសមាជិកការិយាល័យនយោបាយ និងជាអនុប្រធានាធិបតីរបស់ប្រទេស បន្ទាប់ពីលោក គីម ជុងអ៊ីល បានពង្រឹងការក្ដោបក្តាប់អំណាចរបស់លោកក្នុងនាមជាមេដឹកនាំបន្ទាប់របស់កូរ៉េខាងជើង ក្រោយលោក គីម ជុងអ៊ីល បានគ្រប់គ្រងកូរ៉េខាងជើងផ្តាច់មុខ បន្ទាប់ពីការស្លាប់ឪពុករបស់គាត់ក្នុងឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០១១ ។
KCNA បានឲ្យដឹងថា “លោក គីម យ៉ុងជូ បានលះបង់យ៉ាងខ្ជាប់ខ្ជួនក្នុងការអនុវត្តនូវខ្សែបន្ទាត់ និងគោលនយោបាយរបស់បក្ស ហើយបានចូលរួមចំណែកក្នុងការពន្លឿនការកសាងសង្គមនិយម និងការអភិវឌ្ឍន៍ប្រព័ន្ធសង្គមរដ្ឋបែបកូរ៉េ ខណៈដែលកំពុងធ្វើកាក្នុងមុខតំណែងសំខាន់ៗរបស់បក្ស និងរដ្ឋអស់រយៈពេលជាច្រើនឆ្នាំ” ។

លោក គីម យ៉ុងជូ បានបង្ហាញខ្លួនចុងក្រោយនៅ ក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០១៥ ដោយត្រូវបានគេមើលឃើញឱនគោរពទៅ កាន់រូបថតរបស់អតីតមេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីការបោះឆ្នោតនៅ ក្នុងប្រទេស ។
គួរបញ្ជាក់ថា លោក គីម យ៉ុងជូ ជាប្អូនបង្កើតរបស់លោក គីម អ៊ីលស៊ុង ដែលជាឪពុករបស់លោក គីម ជុងអ៊ីល និងជាជីតារបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្នគឺលោក គីម ជុងអ៊ុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?