ព័ត៌មានអន្ដរជាតិ
លិចទូកនៅម៉ាឡេស៊ី ស្លាប់ជនចំណាកស្រុកឥណ្ឌូណេស៊ី ១១ នាក់ ខណៈ ២៥ នាក់ បាត់ខ្លួន
ជនចំណាកស្រុកឥណ្ឌូណេស៊ីចំនួន ១១ នាក់បានស្លាប់ និង ២៥ នាក់ កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយបានលិចកាលពីថ្ងៃពុធអំឡុងពេលមានព្យុះនៅភាគខាងត្បូងប្រទេស ម៉ាឡេស៊ី។

ប្រជាជនឥណ្ឌូណេស៊ីដែលកំពុងស្វែងរកការងារធ្វើ បានព្យាយាមជិះទូកឆ្លងដែនខុសច្បាប់ចូលប្រទេសជិតខាង ម៉ាឡេស៊ី ហើយគ្រោះថ្នាក់តែងតែកើតឡើង។
ឆ្មាំសមុទ្រនិយាយថា ទូកដែលត្រូវបានគេជឿថា ដឹកជនចំណាកស្រុកចំនួន ៥០ នាក់បានលិចនៅពេលព្រឹក ជិតរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។

ទាហានដែលកំពុងល្បាត បានរកឃើញសាកសពបុរសប្រាំពីរនាក់និងស្ត្រីបួននាក់នៅឆ្នេរសមុទ្រ។ មនុស្ស១៤នាក់ទៀត ត្រូវបានរកឃើញនៅរស់ បន្ទាប់ពីការធ្វើដំណើរពីកោះឥណ្ឌូណេស៊ីក្បែរនោះ ហើយត្រូវបានចាប់ខ្លួន។
អ្នកបាត់ខ្លួនទាំងអស់ ត្រូវបានគេជឿថាបានហែលទៅរកកន្លែងលាក់ខ្លួន ឬលង់ទឹកស្លាប់ ហើយអាជ្ញាធរបានដាក់ពង្រាយទូក និងយន្តហោះដើម្បីតាមប្រមាញ់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Times
ចុចអាន៖ លិចទូកដឹកជនភៀសខ្លួន ស្លាប់មនុស្ស៣១នាក់ នៅដៃសមុទ្រ អង់គ្លេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ