ព័ត៌មានអន្ដរជាតិ
អាមេរិកបង្កើតកម្មវិធីសូហ្វវែរថ្មីព្យាករប្រតិកម្មរបស់ចិន
មេបញ្ជាការយោធាអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបានបង្កើតកម្មវិធីសូហ្វវែរមួយសម្រាប់ជាឧបករណ៍ព្យាករថាតើរដ្ឋាភិបាលចិននឹងប្រតិកម្មយ៉ាងណាចំពោះសកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ដូចជាការលក់គ្រឿងសព្វាវុធ សកម្មភាពយោធាគាំទ្រដោយអាមេរិក និងសូម្បីដំណើរទស្សនកិច្ចសភាទៅកាន់ចំណុចក្តៅដូចជាតៃវ៉ាន់ជាដើម។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកស្រី Kathleen Hicks បានបង្ហាញពីកម្មវិធីថ្មីនេះកំឡុងពេលដំណើរទស្សនកិច្ចមួយទៅកាន់ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិកនៅទីក្រុងហាវ៉ៃកាលពីថ្ងៃអង្គារ៍។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/US-Saftware-Tool-1024x628.png)
លោកស្រី Hicks បានឲ្យដឹងនៅក្នុងបទសម្ភាសមួយថា ៖«ជាមួយនឹងវិសាលភាពនៃជម្លោះ និងបញ្ហាប្រឈមលាតសន្ធឹងចូលទៅក្នុងតំបន់ប្រផេះ។ អ្វីដែលអ្នកឃើញគឺជាតម្រូវការដែលកំពុងសម្លឹងមើលសូចនាករដ៏ធំទូលាយ រលកជាមួយគ្នា ហើយបន្ទាប់មកយល់ពីការគំរាមកំហែងអន្តរកម្ម»។
មន្ត្រីការពារជាតិម្នាក់បាននិយាយថា ឧបករណ៍នេះនឹងគណនាពីការកកិតជាយុទ្ធសាស្ត្រ។ វាចាប់មើលទិន្នន័យគិតតាំងពីឆ្នាំ២០២០ និងវាយតម្លៃពីសកម្មភាពសំខាន់ៗដែលប៉ះពាល់ដល់ទំនាក់ទំនងអាមេរិក-ចិន។ ប្រព័ន្ធកំព្យួទ័រនឹងជួយមន្ទីរបញ្ចកោណព្យាករថាតើសកម្មភាពពិតប្រាកដនឹងបង្កឲ្យមានប្រតិកម្មខ្លាំងយ៉ាងណារបស់ចិន។
ក្នុងខែតុលាកន្លងទៅ យោធាចិនបានថ្កោលទោសអាមេរិក និងកាណាដាដែលបានបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយបាននិយាយថា ពួកគេកំពុងគំរាមកំហែងសន្តិភាព និងស្ថេរភាពក្នុងតំបន់។
មន្ត្រីអាមេរិកបាននិយាយថា ឧបទ្ទវហេតុ និងបញ្ហាផ្សេងៗទៀត វាដូចជាជំរុញតម្រូវការសម្រាប់ឧបករណ៍ដើម្បីធានាថា អាមេរិកនឹងមិនធ្វើឲ្យចិនខកចិត្តដោយចេតនាតាមរយៈសកម្មភាពរបស់ខ្លួន។
ខណៈពេលទំនាក់ទំនងរវាងអាមេរិក និងចិនបានឈានដល់កម្រិតទាបទៅហើយ ឧបករណ៍នេះនឹងផ្តល់ឲ្យការមើលឃើញសកម្មភាពផ្សេងៗដូចជាដំណើរទស្សនកិច្ចសភាទៅតៃវ៉ាន់ ការលក់សព្វាវុធទៅសម្ព័ន្ធមិត្តនៅក្នុងតំបន់ ឬនៅពេលនាវាអាមេរិកជាច្រើនគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់អាចបង្កឲ្យមានប្រតិកម្មហួសហេតុ ឬដោយអចេតនារបស់ចិន។
មន្ត្រីអាមេរិកបន្ថែមថា កម្មវិធីសូហ្វវែរថ្មីនេះនឹងអនុញ្ញតឲ្យមន្ត្រីអាមេរិកសម្លឹងឆ្ពោះទៅមើលផែនការសកម្មភាពក្នុងពេល៤ខែខាងមុខ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត