Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ចូ​ បៃដិន​ ជ្រើស​រើស​ស្ត្រីពីរ​រូប​ជា​ឯក​អគ្គរដ្ឋ​ទូត​ប្រចាំអូស្ត្រាលី​ និង​បេលីស

បានផុស

នៅ

កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Jonh F. Kennedy គឺលោកស្រី Caroline Kennedy ត្រូវបានលោកប្រធានាធិបតី ចូ បៃដិន ជ្រើសរើសជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអូស្ត្រាលី និងកីឡាការិនីជិះស្គីសម្តែងលើទឹកក Michelle Kwan ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបេលីស។

លោក​ស្រី Kennedy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Kennedy អាយុ៦៤ឆ្នាំជាកូនស្រីរបស់លោក John Kennedy អតីតប្រធានាធិបតីអាមេរិកទី៣៥ដែលត្រូវបានគេធ្វើឃាតក្នុងឆ្នាំ១៩៦៣។ លោកស្រីធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនពីឆ្នាំ២០១៣ដល់២០១៧ក្រោមអណត្តិប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។

ចំណែកលោកស្រី Kwan អាយុ៤១ឆ្នាំជាម្ចាស់មេដាយប្រាក់អូឡាំពិក២គ្រឿងសម្រាប់កីឡាជិះស្គីសម្តែងលើទឹកកក។ លោកស្រីធ្លាប់បំពេញតួនាទីជាទីប្រឹក្សាក្រសួងការបរទេសអាមេរិកទទួលបន្ទុកលើកិច្ចនារី។

អូស្ត្រាលីជាសម្ព័ន្ធមិត្តសំខាន់មួយរបស់អាមេរិក ហើយទំនាក់ទំនងរបស់ពួកគេកាន់តែពង្រឹងឡើងដើម្បីឆ្លើយតបនឹងឥទ្ធិពលកំពុងកើនឡើងរបស់ចិន។

បទពិសោធរបស់លោកស្រី Kennedy នៅជប៉ុននឹងមានប្រយោជន៍ដល់ទីក្រុងកង់បេរ៉ាដែលផ្តល់ឲ្យអូស្ត្រាលី និងជប៉ុនដែលប្រទេសទាំងពីរជាអ្វីដែលហៅក្រុម Quad រាប់ទាំងអាមេរិក និងឥណ្ឌាផង ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការដើម្បីប្រឈមនឹងការកើនឡើងឥទ្ធិពលរបស់ចិន។

ក្នុងខែកញ្ញា អាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសសន្ធិសញ្ញាការពារជាតិហៅថា AUKUS ដែលនឹងជួយអូស្ត្រាលីឲ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក និងពង្រីកសន្តិសុខរបស់ខ្លួនឈានដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកស្រី Kwan

លោកស្រី Kennedy ជាឯកអគ្គរដ្ឋទូតស្ត្រីដំបូងរបស់អាមេរិកប្រចាំនៅជប៉ុន។ លោកស្រីមានជំនាញមេធាវី និងជាអ្នកនិពន្ធសៀវភៅស្តីពីសេរីភាពស៊ីវិល ព្រមទាំងជាអ្នកជំនាញកំណាព្យផងដែរ។

ទោះបីជាយ៉ាងណា គេមិនទាន់ច្បាស់ទេថានៅពេលណាដែលលោកស្រី Kennedy ត្រូវបានប្រកាសកាន់តំណែងនេះជាផ្លូវការពីព្រោះត្រូវការអនុម័តពីព្រឹទ្ធសភាជាមុនសិន។ សមាជិកព្រឹទ្ធសភាគណបក្សសាធារណៈជាច្រើនបានកំពុងរារាំងពីការជ្រើសរើសបេក្ខភាពរបស់លោកបៃដិន ដូចជាលោក Nicholas Burns ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិនជាដើមចាប់តាំងពីខែសីហាមក៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម