Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់កួចពោងក្មេងលេងឡើងទៅលើអាកាស ធ្លាក់ស្លាប់និងរបួសធ្ងន់កុមារជិត ១០នាក់ នៅអូស្រ្តាលី (មានវីដេអូ)

បានផុស

នៅ

កុមារ៤នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេធ្លាក់ពីកម្ពស់ ១០ម៉ែត្រ ដោយសារពោងលេងរបស់ពួកគេ ត្រូវខ្យល់កួចឡើងនៅព្រឹត្តិការណ៍សាលារៀនមួយ ក្នុងប្រទេស អូស្រ្តាលី។

ក្មេងៗនៅសាលាបឋមសិក្សា Hillcrest ក្នុងទីក្រុង Devonport នៃរដ្ឋ Tasmania កំពុងអបអរពិធីបញ្ចប់ឆ្នាំសិក្សា នៅពេលដែលខ្យល់កួចពោងលេង ឡើងទៅលើអាកាស។

កុមារចំនួន៤នាក់ ដែលមានស្រី២នាក់ និងប្រុស២នាក់ បានស្លាប់ ខណៈ៥នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរងរបួសធ្ងន់។ ជាធម្មតាកុមារនៅថ្នាក់ទី៦មានអាយុចន្លោះពី ១០ទៅ ១២ឆ្នាំ។

សេវាសង្គ្រោះបន្ទាន់ រួមទាំងឧទ្ធម្ភាគចក្រផងដែរ ត្រូវបានបញ្ជូនទៅកាន់សាលារៀន ដើម្បីព្យាបាលអ្នករបួស និងដឹកអ្នកខ្លះទៅមន្ទីរពេទ្យ។

មេបញ្ជាការប៉ូលិស លោកស្រី Debbie Williams បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី១៦ ខែធ្នូនេះថា “នេះគឺជាព្រឹត្តិការណ៍សោកនាដកម្មបំផុត។ យើងសូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងសហគមន៍សាលារៀន”៕

សូមទស្សនាវីដេអូ៖ 

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អូស្រ្តាលី ជម្លៀសប្រជាជនរាប់ពាន់នាក់ទៀត ខណៈរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦០ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម