ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុងវាយប្រហារហ្វីលីពីន បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីផ្ទះ
ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពល បានវាយប្រហារលើប្រជុំកោះមួយនេះ នៅថ្ងៃព្រហស្បតិ៍ទី១៦ខែធ្នូ ស្របពេលអាជ្ញាធរបានព្រមានអំពីខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង។

ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា ព្យុះទីហ្វុង Rai កំពុងនាំមកជាមួយនូវកម្លាំងខ្យល់អតិបរមា ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាធ្វើដំណើរឆ្ពោះទៅតំបន់កណ្តាល និងភាគខាងត្បូង។
ប៉ុន្តែទីភ្នាក់ងារបានព្រមានថា ល្បឿនខ្យល់អាចកើនឡើងដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលព្យុះនេះ បង្កឲ្យមានការបាក់ដីនៅជិតកោះទេសចរណ៍ដ៏ពេញនិយម Siargao នាពេលរសៀល។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សជាង ៤៥,០០០នាក់ បានស្វែងរកទីទួលសុវត្ថិភាព ខណៈព្យុះនេះ វាយប្រហារទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។
ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយកំពង់ផែរាប់សិបត្រូវបានបិទជាបណ្ដោះអាសន្ន ចំពេលការិយាល័យអាកាសធាតុបានព្រមានថា រលកសមុទ្រកម្ពស់ច្រើនម៉ែត្រ អាចបណ្តាលឲ្យមានទឹកជំនន់គំរាមកំហែងដល់អាយុជីវិតនៅក្នុងតំបន់ឆ្នេរសមុទ្រទាប។

គួរបញ្ជាក់ថា Rai កំពុងវាយលុកប្រទេសនៅចុងរដូវព្យុះទីហ្វុង ដោយព្យុះស៊ីក្លូនភាគច្រើនបានវិវត្តនៅចន្លោះខែកក្កដា ដល់ខែតុលា។
វាត្រូវបានគេរំពឹងថា នឹងវាយលុកទូទាំងតំបន់ Visayas និងកោះ Mindanao និង Palawan មុនពេលលេចចេញនៅថ្ងៃសៅរ៍លើសមុទ្រចិនខាងត្បូង ហើយឆ្ពោះទៅប្រទេសវៀតណាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?