ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងអាមេរិក បាញ់អាវុធឡាស៊ែរកម្ទេចគោលដៅ ក្នុងឈូងសមុទ្រ Aden ចំពេលមានភាពតានតឹង
កងទ័ពជើងទឹកអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបាញ់កាំជ្រួចឡាស៊ែរ ដើម្បីកម្ទេចគោលដៅអណ្តែតទឹកនៅក្នុងផ្លូវទឹកមជ្ឈិមបូព៌ា ដែលជាកន្លែងក្រុមឧទ្ទាមយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ បានប្រើប្រាស់ទូកគ្មានមនុស្សបើក ផ្ទុកដោយគ្រឿងផ្ទុះ ដើម្បីគំរាមកំហែងនាវា។

ការសាកល្បង ដែលធ្វើឡើងដោយជោគជ័យកាលពីថ្ងៃអង្គារ ត្រូវបានគេមើលឃើញនាវា USS Portland បាញ់ប្រព័ន្ធអាវុធឡាស៊ែរ ដាក់គោលដៅនៅក្នុងឈូងសមុទ្រ Aden ដែលពុះចែកតំបន់អាហ្វ្រិកខាងកើត ពីឧបទ្វីបអារ៉ាប់។
ប្រព័ន្ធរបស់កងនាវាទី៥មានមូលដ្ឋាននៅមជ្ឈិមបូព៌ារបស់កងទ័ពជើងទឹកនេះ អាចត្រូវបានប្រើដើម្បីទប់ទល់នឹងទូកគ្មានមនុស្សបើក ដែលប្រើប្រាស់ដោយពួកឧទ្ទាម Houthi របស់យេម៉ែន។

ក្រុម Houthi បានដាក់ពង្រាយទូកផ្ទុកដោយគ្រាប់បែក ដែលអាចបញ្ជាពីចម្ងាយ និងបញ្ជូនទៅកាន់គោលដៅមុនពេលបំផ្ទុះ។ ទូកគ្មានមនុស្សបើកទាំងនោះ ត្រូវបានគេសង្ស័យថា សាងសង់ឡើងដោយមានជំនួយពីប្រទេសអ៊ីរ៉ង់។
កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងអំឡុងពេលសាកល្បង អាវុធ (LWSD) Mark 2 MOD 0 នៅលើនាវា Portland បានទទួលជោគជ័យក្នុងការបាញ់ចំគោលដៅអណ្តែតលើផ្ទៃទឹក”។

នាវា Portland ធ្លាប់បានសាកល្បងអាវុធ LWSD ក្នុងខែឧសភាឆ្នាំ២០២០ នៅពេលដែលវាបានធ្វើឲ្យយន្តហោះគ្មានមនុស្សបើកតូចមួយគ្រឿង ដំណរការលែងកើតប្រកបដោយជោគជ័យ ខណៈបំពេញប្រតិបត្តិការនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ប្រព័ន្ធភ្ជាប់មកជាមួយថ្មីនេះ គឺបង្កើតឡើងលើអតីតប្រព័ន្ធអាវុធឡាស៊ែរ៣០គីឡូវ៉ាត់ ដែលត្រូវបានប្រើក្នុងការសាកល្បងឆ្នាំ២០២០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ នាវាដឹកយន្តហោះកងទ័ពជើងទឹកអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធដ៏កម្រនៅសមុ ទ្រចិនខាងត្បូងឡើងវិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ