ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ហាមមិនឲ្យប្រជាជនសើច និងផឹកស្រា ក្នុងខួប ១០ ឆ្នាំមរណភាពឪពុក គីម ជុងអ៊ុន (មានវីដេអូ)
វិទ្យុ RFA បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើង បានហាមពលរដ្ឋមិនឲ្យសើច និងផឹកស្រារយៈពេល ១១ ថ្ងៃ ក្នុងខួបនៃមរណភាពរបស់លោក គីម ជុងអ៊ីល ។

យោងតាមសេវាព័ត៌មានដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យបង្ហាញអារម្មណ៍សប្បាយរីករាយនៅ កន្លែងដែលមានមនុស្សច្រើន ។ ការហាមប្រាមនេះត្រូវបានគេនិយាយថាចូលជាធរមាន ក្នុងអំឡុងពេលព្រឹត្តិការណ៍រំលឹកខួប ១០ ឆ្នាំនៃការស្លាប់របស់លោកគីម ជុងអ៊ីល ។
ពលរដ្ឋម្នាក់នៃទីក្រុងជាប់ព្រំដែនភាគឦសាន Sinuiju បានប្រាប់វិទ្យុ RFA ថា “ក្នុងអំឡុងពេលកាន់ទុក្ខនោះ ប្រជាពលរដ្ឋមិនត្រូវផឹកស្រា សើច ឬចូលរួមក្នុងសកម្មភាពកម្សាន្តណាមួយនោះទេ” ។

ទន្ទឹមនោះ ប្រជាពលរដ្ឋត្រូវបានហាមប្រាមមិនឲ្យដើរទិញឥវ៉ាន់នៅ ថ្ងៃទី១៧ ខែធ្នូនេះ ដែលជាថ្ងៃគម្រប់ខួបនៃមរណភាពឪពុករបស់លោក គីម ជុងអ៊ុន ប៉ុន្តែអាជ្ញាធរក៏បានចាត់ឲ្យក្រុមមន្ត្រីនគរបាលពិសេសមួយក្រុម ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋស្រងូតស្រងាត់ពេកផងដែរ ។
ប្រភពដដែលបានបន្តថា “ក្នុងពេលកាន់ទុក្ខ សូម្បីសមាជិកគ្រួសាររបស់អ្នកស្លាប់ ក៏មិនត្រូវបានអនុញ្ញាតឲ្យយំខ្លាំងដែរ ហើយពិធីបុណ្យសពអាចធ្វើឡើងបាន លុះត្រាតែព្រឹត្តិការណ៍ទាំងអស់ត្រូវបានបញ្ចប់” ។

អ្នកស្រុកបានរាយការណ៍បន្ថែមថា “កាលពីមុន មនុស្សជាច្រើនដែលផឹកស្រា ឬស្រវឹង ក្នុងអំឡុងពេលកាន់ទុក្ខត្រូវចាប់ខ្លួន និងចាត់ទុកជាឧក្រិដ្ឋជនមនោគមវិជ្ជា ហើយពួកគេត្រូវបានគេយកទៅ ឆ្ងាយ ហើយក្រោយមកមិនឃើញមកវិញទេ ។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ីល ឪពុករបស់លោក គីម ជុងអ៊ុន ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល ១៧ ឆ្នាំបានស្លាប់ដោយសារគាំងបេះដូងនៅ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១១ ក្នុងវ័យ ៦៩ ឆ្នាំ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?