Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិកព្រមានថា បុណ្យណូអែលគឺជាបញ្ហាប្រឈមដ៏ធំនៃការចម្លងជំងឺកូវីដ១៩

បានផុស

នៅ

អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោកបណ្ឌិត Anthony Fauci បានព្រមានអំពីការកើនឡើងនូវករណីជំងឺកូវីដ១៩បន្ទាប់ពីពិធីបុណ្យណូអែល។

លោកនិយាយថា រយៈពេលបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីកាន់តែយូរអាចជាបញ្ហាប្រឈមកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិកកំពុងមើលឃើញការឆ្លងខ្ពស់បំផុតជាមធ្យមជិត២០០,០០០នាក់ក្នុងមួយថ្ងៃហើយមានអ្នកជំងឺច្រើនបំផុតក្នុងចំនួនកំណត់ត្រាកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត Fauci បានប្រាប់ CNN ថា ការព្រួយបារម្ភរបស់គាត់ចំពោះបុណ្យណូអែលគឺដូចគ្នានឹងការព្រួយបារម្ភរបស់គាត់ចំពោះបុណ្យ Thanksgiving ដែរ។

លោកនិយាយថា គ្មាននរណាម្នាក់ចង់កែប្រែឬបិទរដូវវិស្សមកាលនេះទេប៉ុន្តែយើងកំពុងស្ថិតនៅក្នុងគ្រាលំបាកបំផុត យើងមិនត្រូវដើរចេញពីការពិតនិងទិន្នន័យទេ។ នេះជាការលំបាកសម្រាប់យើងទាំងអស់គ្នា។

មនុស្សរាប់លាននាក់បានជំទាស់នឹងការអំពាវនាវពីអ្នកជំនាញសុំកុំឲ្យធ្វើដំណើរទៅមកក្នុងអំឡុងពិធីបុណ្យ Thanksgiving។ វាជាថ្ងៃឈប់សម្រាកដែលមានអ្នកធ្វើដំណើរតាមអាកាសភាគច្រើនចាប់តាំងពីខែមីនាមកហើយផលប៉ះពាល់ទៅនឹងជំងឺកូវីដកំពុងត្រូវបានគេវាយតម្លៃ។

យោងតាមសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងកូវីដខ្ពស់ជាងគេបំផុតក្នុងពិភពលោកពោលគឺជាង១៤.៧លានករណីនិងមានអ្នកស្លាប់២៨២,៥០០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កុមារអន្តោប្រវេសន៍ជាង១,០០០នាក់ក្នុងមណ្ឌលឃុំឃាំងរបស់រដ្ឋាភិបាលអាមេរិក ធ្វើតេស្តវិជ្ជមានកូវីដ១៩

ចុចអាន៖ ប៉ូលិសរដ្ឋ Maryland ឃាត់កុមារអាយុ ៩ ឆ្នាំម្នាក់ដែលឆ្លងកូវីដ ពីការឡើងជិះយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម