Connect with us

ព័ត៌មានអន្ដរជាតិ

ទូត​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដួល​រលំ​ប្រចាំ​ UN​ បានលា​ឈប់

បានផុស

នៅ

អង្គការ​សហ​ប្រជា​ជាតិ (UN) បាន​និយាយ​ថា ឯក​អគ្គរដ្ឋ​ទូត​អាហ្វហ្គានីស្ថាន​ដែល​​តែង​តាំង​ដោយ​រដ្ឋាភិបាល​​​រំលំ​បាន​លា​ឈប់​ពី​តួនាទី​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ហើយ។

លោក Ghulam Isaczai បាន​លា​ឈប់​ពី​តួនាទី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ដែល​ជំនួយ​ការ​អង្គការ​សហ​ប្រជា​ជាតិ​លោក​ Farhan Haq បាន​ផ្តល់​ឲ្យ​​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ទូត​បាន​និយាយ​ថា ជា​មួយ​នឹង​អាហ្វហ្គានីស្ថាន​​ស្ថិត​នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច បន្ទាប់​ពី​តាលីបង់​កាន់​កាប់​អំណាច​​កាល​ពី​ខែ​សីហា បេសកកម្ម​របស់​ប្រទេស​នេះ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​បានជួបបញ្ហា​ក្នុង​ការ​​បន្ត​ប្រតិបត្តិការ។

កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​កញ្ញា លោក​ Isaczai ​បាន​ស្នើ​សុំ UN ជា​ផ្លូវ​ការ​​ដើម្បី​បញ្ជាក់​ថា លោក​នៅ​តែ​បន្ត​តួនាទី​ជា​ឯក​អគ្គរដ្ឋ​ទូត​អាហ្វហ្គានីស្ថាន​ដដែល។ នៅ​ចុង​ខែ​នោះ តាលីបង់​បាន​ស្នើ​​​ទៅ​​ UN ជា​ផ្លូវ​ការ​ដើម្បី​ដាក់​​លោក​ Suhail Shaheen​ ​អតីត​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ជា​ឯកអគ្គរដ្ឋ​ទូត​អាហ្វហ្គានីស្ថាន​ថ្មី​ប្រចាំ UN ដើម្បី​ជំនួស​លោក Isaczai។

លោក Isaczai បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាកាល​ពី​ខែ​វិច្ឆិកា​ដែល​លោក​បាន​រិះ​គន់​ដោយ​បើក​ចំហចំពោះ​ក្រុម​ឥស្លាម​ជ្រុល​និយមតាលីបង់​​ដែល​កាន់​កាប់​អំណាច​នៅ​អាហ្វហ្គានីស្ថាន​។

ប៉ុន្តែ​កាល​ពី​ដើម​ខែ​ធ្នូ​នេះ មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដែលពន្យារ​ពេល​គ្មាន​​កាល​កំណត់​ចំពោះ​ការស្នើ​សុំ​របស់​តាលីបង់​​ដើម្បី​ទទួល​បាន​អាសនៈ​តំណាង​ប្រទេស​អាហ្វហ្គានីស្ថាន។

ប្រការ​នោះ​បាន​ធ្វើ​ឲ្យ​តាលីបង់​រិះ​គន់​យ៉ាង​ខ្លាំងចំពោះ​​បរាជ័យ​របស់ UN ដើម្បី​សម្រេច​លើ​បញ្ហា​នេះ​ ដោយ​និយាយ​ថា អង្គការ​សហ​ប្រជា​ជាតិ​មិន​អើពើ​លើ​សិទ្ធិ​របស់​ពល​រដ្ឋ​អាហ្វហ្គានីស្ថាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

បណ្ណាល័យគំនិតផ្ដល់សម្ភារៈសិក្សា និងអាហារសាមគ្គីដល់កុមារសាលាបឋមសិក្សាមួយក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤១ នាទីutes មុន

ការរំលឹកខួបនៃសន្តិភាពនៅកម្ពុជា គឺដើម្បីរំលឹកពីស្នាដៃ បំផុសក្តីស្រឡាញ់ និងបណ្តុះចិត្តស្អប់ខ្ពើមសង្រ្គាមដល់ពលរដ្ឋកម្ពុជា

ព័ត៌មានជាតិ៤៥ នាទីutes មុន

ពិធីក្រុងពាលីមុនបើកព្រឹត្តិការណ៍បាល់ទាត់អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដែលគ្រោងមានអ្នកចូលទស្សនា ៥ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអវុធហត្ថខេត្តតាកែវ បញ្ជាឱ្យកងកម្លាំងទូទាំងខេត្តទប់ស្កាត់ និងបង្ក្រាបឱ្យអស់រាល់សកម្មភាពក្មេងទំនេីង

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម