ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនព្រមានថា ការឈ្លានពានរបស់រុស្ស៊ី អាចបង្កជា សង្គ្រាមលោកលើកទី៣
រដ្ឋមន្ត្រីនៃរដ្ឋាភិបាលអ៊ុយក្រែន បានព្រមានថា ការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី លើអ៊ុយក្រែន នឹងរាលដាលទៅជាជម្លោះសាកល ហើយអាចបង្កជាសង្រ្គាមលោកលើកទី៣។

លោកស្រី Yuliia Laputina រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជនបាននិយាយថា ប្រទេសរបស់លោកស្រី បានត្រៀមរួចជាស្រេចដើម្បីការពារខ្លួន ប្រសិនបើទីក្រុងមូស្គូ បើកការវាយប្រហារមួយទៀតលើអ៊ុយក្រែន។
ប៉ុន្តែលោកស្រីព្រមានថា ផលវិបាកនៃការលុកលុយដែលបញ្ជាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមានទំហំធំ ហើយនឹងមិនអាចទប់ជាប់ឡើយ។
លោកស្រីបានប្រាប់ Sky News ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើរុស្ស៊ីឈ្លានពាន អ្នកដឹងហើយ អ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះតំបន់បាល់កង់ផងដែរ។ អ្វីដែលរុស្ស៊ីកំពុងធ្វើនៅពេលនេះក្នុងប្រទេសស៊ែប៊ី ពួកគេព្យាយាមបង្កស្ថានការណ៍នៅតំបន់បាល់កង់។ ប៉ុន្តែ យើងក៏គិតដល់ការចាប់ផ្ដើមនៃ សង្គ្រាមលោកលើកទីបីផងដែរ”។

ការអត្ថាធិប្បាយរបស់លោកស្រីបានកើតឡើង ចំពេលដែលមេដឹកនាំសហភាពអឺរ៉ុប ព្រមានរុស្ស៊ីថា សកម្មភាពអរិភាពប្រឆាំងនឹងអ៊ុយក្រែន នឹងជួបប្រទះផលវិភាគ។
ទន្ទឹមនោះ រុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជូនអ្នកចរចារបស់រដ្ឋាភិបាល ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីការធានាសន្តិសុខដែលខ្លួនកំពុងស្វែងរក ដើម្បីដោះស្រាយវិបត្តិជុំវិញអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្សីបានចល័តទ័ពប្រហែល៧០,០០០នាក់ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ខណៈមន្ត្រីខ្លះលើកឡើងថា វាមានរហូតដល់ទៅ១០០,០០០នាក់ឯណោះ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធថា ខ្លួនមិនមានផែនការវាយប្រហារអ៊ុយក្រែនដូចកាលពីឆ្នាំ២០១៤ នៅពេលខ្លួនកាត់យកឧបទ្វីប Crimea ទេ។
រុស្ស៊ីនិយាយថា ខ្លួនមានអារម្មណ៍រងការគំរាមកំហែង ដោយសារតែការបង្កើនទំនាក់ទំនងរវាងអង្គការណាតូ និងអ៊ុយក្រែន ដែលចង់ចូលរួមសម្ព័ន្ធភាពជាមួយគ្នា និងលទ្ធភាពនៃកាំជ្រួចមីស៊ីលរបស់ណាតូ ដែលត្រូវបានដាក់ពង្រាយប្រឆាំងនឹងខ្លួននៅលើដីអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេស ព្រមាន រុស្ស៊ី ប្រឈមផលវិបាក បើឈ្លានពានអ៊ុយក្រែន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម