ព័ត៌មានអន្ដរជាតិ
ផ្តើមពីសិស្សតវ៉ាក្លាយជាវីរជន បុរសវ័យក្មេង Boric ជាបេក្ខភាពប្រធានាធិបតីឈីលីលេចធ្លោ
ប្រហែលជា១០ឆ្នាំមុន លោក Gabriel Boric គ្រាន់តែជាអ្នកដឹកនាំសិស្សានុសិស្សម្នាក់នៅប្រទេសឈីលី ប្រមូលផ្តុំគ្នាតវ៉ារឿងប្រព័ន្ធអប់រំឯកជនដែលមានសិស្សរាប់ពាន់នាក់ចូលរួមនៅ Santiago។
ឥឡូវនេះសមាជិកសភាអាយុ៣៥ឆ្នាំបានកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនដែលត្រូវបានគេសង្ឃឹមនឹងជាគូប្រជែងដ៏មានឥទ្ធិពលទល់នឹងបេក្ខភាពស្តាំនិយមលោក Jose Antonio Kast សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២។

ប្រសិនបើឈ្នះក្នុងការបោះឆ្នោតនេះ លោក Boric នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត និងឆ្វេងនិយមបំផុតនៅក្នុងប្រវត្តិសាស្ត្រនាសម័យកាលទំនើបរបស់ឈីលី។
លោក Boric បានកំពុងដឹកនាំក្រុមសម្ព័ន្ធចម្រុះធំមួយរាប់ទាំងគណបក្សកុម្មុយនិស្ត និងបានឈ្នះពានគំរូសុខមាលភាពរដ្ឋដែលសន្យាដោះស្រាយវិសមភាពសង្គម។ កាលពីខែមុន នៅក្នុងការបោះឆ្នោតជុំទី១ លោកទទួលបានសំឡេងគាំទ្រជិត២៦%។
ទន្ទឹមជាមួយគ្នានេះ លោក Kast ដែលជាអ្នកការពារដ៏រឹងមាំរបស់សម័យកាលអតីតមេដឹកនាំផ្តាច់ការឧត្តមសេនីយ៍ Augusto Pinochet ទទួលបានសំឡេងគាំទ្រ២៨%។ របៀបវារៈរបស់អតីតសមាជិកសភាវ័យ៥៥ឆ្នាំនេះរាប់បញ្ចូលទាំងការកាត់ពន្ធសម្រាប់ក្រុមហ៊ុន ការកសាងរបាំងភាគខាងជើងឈីលីដើម្បីការពារជនអន្តោប្រវេសន៍ចូលខុសច្បាប់ និងការលុបបំបាត់ការរំលូតកូនជាគោលសំខាន់ៗ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យឥឡូវនេះស្ថិតនៅលើគែមកាំបិតហើយ ពីព្រោះលទ្ធផលប្រកៀកប្រកើយគ្នា ពឹងលើសមត្ថភាពពិតៗរបស់បេក្ខជនទាំងពីរដើម្បីទាក់ទាញសំឡេងអ្នកគាំទ្រ។
សម្រាប់អ្នករិះគន់ថា បុរសវ័យក្មេង Boric ជាបុគ្គលជ្រុលនិយម និងខ្វះបទពិសោធ។ ប៉ុន្តែការរិះគន់ទាំងនោះកំពុងក្លាយជាគុណសម្បត្តិជំរុញឲ្យលោកកាន់ល្បីក្នុងចំណោមយុវជនឈីលី ដែលភាគច្រើនស្គាល់លោកកំឡុងពេលពីរឆ្នាំចុងក្រោយនៃវិបត្តិសង្គម។

ក្នុងខែតុលា ឆ្នាំ២០១៩ ការតវ៉ាដ៏ធំសម្បើមមួយបានកើតឡើងក្នុងប្រទេសនៅពេលមនុស្សរាប់ម៉ឺននាក់ទាមទារឲ្យមានប្រាក់សោធននិវត្តរ៍ប្រសើរឡើង កំណែទម្រង់វិស័យអប់រំ និងការបញ្ចប់ប្រព័ន្ធសេដ្ឋកិច្ចដែលពួកគេជឿថា អនុគ្រោះដល់ក្រុមអ្នកមាន។
ភ្លាមៗនោះ លោក Boric បានក្លាយជាតំណាងដែលមានវោហាសាស្ត្រដ៏មានឥទ្ធិពល និងទាក់ទាញអ្នកគាំទ្រក្នុងចលនាសង្គម ព្រមទាំងធ្វើឲ្យភាពដឹកនាំរបស់លោកត្រូវបានប្រឆាំងដោយក្រុមសម្ព័ន្ធចម្រុះកណ្តាល-ស្តាំនិយមដែលត្រូវបានបង្កើតឡើងពីឆ្នាំ១៩៩០ដល់២០១០។
ចលនានោះបាននាំឲ្យប្រធានាធិបតីផុតអាណត្តិលោក Sebastian Pinera យល់ព្រមលើប្រជាមតិមួយដើម្បីផ្លាស់ប្តូរវិសោធកម្មរដ្ឋធម្មនុញ្ញដែលបន្សល់ទុកពីរបបផ្តាច់ការហូរឈាមរបស់លោក Pinochet។ កាលពីឆ្នាំមុន ពលលរដ្ឋឈីលីភ្លូកទឹក-ដីបោះឆ្នោតគាំទ្រលើសេចក្តីព្រាងផ្លាស់ប្តូរនេះ។ ផែនការនោះឥឡូវនេះបានដំណើរការដែលរដ្ឋធម្មនុញ្ញថ្មីនឹងត្រូវបោះឆ្នោតនាពាក់កណ្តាលឆ្នាំ២០២២។
ទម្រង់នយោបាយរបស់លោក Boric កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្នុងនោះមានដូចជា សំណើរសម្រាប់ប្រព័ន្ធសុខាភិបាលសាធារណៈរួមបញ្ចូលកាន់តែច្រើន ការលុបបំបាត់បំណុលរបស់សិស្ស បង្កើនពន្ធសម្រាប់ទ្រព្យសម្បត្តិរបស់អ្នកមាន និងការកែប្រែប្រព័ន្ធសោធនឯកជនរបស់រដ្ឋដែលបន្សល់ទុកពីរបបយោធារបស់លោក Pinochet។
អ្នកជំនាញយុទ្ធសាស្ត្រ និងទំនាក់ទំនងសង្គម លោក Eugenio Tironi និយាយថា គោលនយោបាយរបស់លោក Boric កំពុងគូសលើប្រអប់ទាំងអស់សម្រាប់សហស្សវត្សរ៍។

លោក Tironi លើកឡើងថា ៖«ចក្ខុវិស័យរបស់លោកភ្ជាប់ជាមួយរបៀបវារៈក្នុងសតវត្សរ៍នេះគឺ ការប្រែប្រួលអាកាសធាតុ ស្ត្រីនិយម វិមជ្ឈការ សេដ្ឋកិច្ចបៃតង ភាពចម្រុះ និងលទ្ធិប្រជាធិបតេយ្យផ្ទាល់»។
លោក Pablo Argote អ្នកស្រាវជ្រាវវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យ Columbia បានលើកឡើងថា លោក Boric ទទួលបានសំឡេងគាំទ្រខ្លាំងក្នុងចំណោមអ្នកបោះឆ្នោតវ័យចាប់ពី២០ទៅ៣៥ឆ្នាំ។
Argote ថា ៖«លោក Boric តំណាងឲ្យការផ្លាស់ប្តូរល្អជាងបេក្ខជនផ្សេងៗទៀត។ នៅក្នុងនយោបាយ អាំងតង់ស៊ីតេនៃចំណូលចិត្តសំខាន់ណាស់ ការពិតគឺមនុស្សមានអារម្មណ៍ចូលចិត្តខ្លាំងអំពីបេក្ខជនបែបនេះ នោះគឺលោក Boric»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី