Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់មាន ភ្ញៀវទេសចរអន្តរជាតិទៅលេង កោះបាលី នៅឆ្នាំនេះ មិនដល់ ៥០ នាក់

បានផុស

នៅ

បើយោងតាមរបាយការណ៍របស់ CNN បានឲ្យដឹងថា មានតែអ្នកទេសចរអន្តរជាតិចំនួន ៤៥ នាក់ប៉ុណ្ណោះដែលបានទៅលេងកោះបាលីនៃប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេល ១០ ខែចុងក្រោយនេះ ដោយសារព្រំដែន និងអាកាសយានដ្ឋាន Ngurah Rai នៅ ទីក្រុង Denpasar ត្រូវបានបិទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានទេសចរណ៍លោក Nyoman Gede Gunadika បានអះអាងថា អ្នកទេសចរទាំងនោះខ្លះបានមកកោះនេះតាមទូកឯកជន ខណៈដែលអ្នកផ្សេងទៀតបានហោះហើរចាប់ពីថ្ងៃទី ១៤ ខែតុលា នៅ ពេលដែលអាកាសយានដ្ឋានបានបើកដំណើរការឡើងវិញ ខណៈចំនួនអ្នកទេសចរក្នុងលេខ ២ ខ្ទង់នេះគឺទាបបំផុតមិនធ្លាប់មានសម្រាប់កោះបាលី ។

ដោយសារមិនមានទិដ្ឋាការទេសចរណ៍នៅ ពេលនេះ អ្នកដំណើរអន្តរជាតិត្រូវកក់ទិដ្ឋាការអាជីវកម្ម ៣០០ ដុល្លារអាមេរិកដើម្បីទៅ លេងកោះបាលី រួមជាមួយនឹងការធ្វើតេស្ត PCR ជាច្រើន ក៏ដូចជាការធានារ៉ាប់រងសុខភាពពិសេស ។

ដោយសារកង្វះជើងហោះហើរត្រង់ទៅ កាន់កោះ អ្នកទេសចរត្រូវតែហោះហើរទៅ កាន់រដ្ឋធានីហ្សាកាតាជាមុនសិន ដែលពួកគេត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃក្នុងអត្រាតម្លៃសំបុត្រយន្តហោះខ្ពស់ ។

ចំណែកយោងតាមលោក Ray Suryawijaya ប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ីបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ យើងនៅ មានក្តីសង្ឃឹមសម្រាប់ទេសចរណ៍របស់កោះបាលី ខណៈដែលភ្ញៀវទេសចរក្នុងស្រុកចំនួន ១៣,០០០ នាក់បានសម្រុកទៅ កាន់កោះនេះកាលពីចុងសប្តាហ៍មុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ប្រទេស​​អាស៊ាន​​ ១​ ទៀត​រក​ឃើញ​អ្នក​ឆ្លង​ Omicron​ ក្លាយជា​ប្រទេស​​អាស៊ាន​ទី​ ៦

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម