ព័ត៌មានអន្ដរជាតិ
វៀតណាម លេងធម៌ក្ដៅ ដាក់ទណ្ឌកម្មអ្នកមិនចាក់វ៉ាក់សាំងកូវីដ
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអំពាវនាវឲ្យដាក់ទណ្ឌកម្មលើជនណាដែលបដិសេធមិនចាក់វ៉ាក់សាំងការពារកូវីដដោយគ្មានហេតុផលត្រឹមត្រូវ ។

ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ លោកនាយករដ្ឋមន្ត្រីបាននិយាយថា អាជ្ញាធរគួរតែបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យចាក់វ៉ាក់សាំង និងពិចារណាហាមប្រជាពលរដ្ឋមិនឲ្យចាកចេញពីផ្ទះ ឬយកថ្លៃសេវាព្យាបាល ប្រសិនបើពួកគេឆ្លងជំងឺកូវីដ ក្រោយបដិសេធមិនចាក់វ៉ាក់សាំង ។
លោកបាននិយាយថា គោលដៅ នេះគឺដើម្បីសុវត្ថិភាពអំឡុងជំងឺរាតត្បាត ដោយផ្តោតលើការកាត់បន្ថយការឆ្លងក្នុងសហគមន៍ ជំងឺធ្ងន់ធ្ងរ និងការស្លាប់ជាដើម ។ លោកបានព្រមានថា តំបន់ដែលមិនអាចឈានដល់គោលដៅ ចាក់វ៉ាក់សាំងក៏នឹងទទួលខុសត្រូវចំពោះបញ្ហានេះផងដែរ ។

លោកបាននិយាយថា មនុស្សពេញវ័យទាំងអស់ត្រូវតែចាក់វ៉ាក់សាំងលើកដូសទី ២ របស់ពួកគេក្នុងខែនេះ ហើយកុមារដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំត្រូវតែចាក់វ៉ាក់សាំងក្នុងខែមករាឆ្នាំក្រោយ ហើយមនុស្សពេញវ័យទាំងអស់គួរតែចាក់ដូសជំរុញនៅ ក្នុងខែមករាដូចគ្នា ខណៈការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ នឹងត្រូវធ្វើឡើងក្នុងពេលកំណត់ជាក់លាក់ណាមួយ ។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងប្រហែល ១៦៩ លានដូសពីប្រភពផ្សេងៗគ្នា ហើយបានចាក់ដល់ប្រជាជនប្រហែល ១៣៥ លាននាក់ហើយ ខណៈប្រហែល ៩៧ ភាគរយនៃចំនួនប្រជាជនពេញវ័យបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ហើយ ៨០ ភាគរយបានចាក់ពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ