ព័ត៌មានអន្ដរជាតិ
ក្រៅពីហាមមិនឲ្យសើចថ្ងៃកាន់ទុក្ខឪពុក គីម ជុងអ៊ុន កូរ៉េខាងជើង ឲ្យប្រជាជនធ្វើរឿងទាំងនេះទៀត
នៅ ថ្ងៃសុក្រ ទី១៧ ខែធ្នូ កូរ៉េខាងជើងបានប្រារព្ធខួបលើកទី ១០ នៃការទទួលមរណភាពរបស់ប្រមុខរដ្ឋមុនគឺលោក គីម ជុងអ៊ីល ដោយហាមពលរដ្ឋមិនឲ្យសើច និងផឹកស្រា ក៏ដូចជាមិនឲ្យបង្ហាញអារម្មណ៍សប្បាយរីករាយនៅ កន្លែងដែលមានមនុស្សច្រើន ឬចូលរួមក្នុងសកម្មភាពកម្សាន្តណាមួយផងដែររយៈពេល ១១ ថ្ងៃ ក្នុងអំឡុងពេលកាន់ទុក្ខនេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា នៅ ពេលថ្ងៃត្រង់ ប្រជាពលរដ្ឋនៃប្រទេសនេះត្រូវបានគេសង្កេតឃើញមានភាពស្ងៀមស្ងាត់រយៈពេល ៣ នាទី ខណៈដែលមនុស្សរាប់លាននាក់បានរួមគ្នាឱនក្បាលគោរពទៅ កាន់ឪពុករបស់លោក គីម ជុងអ៊ុន ។

ទន្ទឹមនោះ ទង់ជាតិនៅ កូរ៉េខាងជើងត្រូវបានបង្ហូតមកត្រឹមពាក់កណ្តាល ហើយរថយន្ត កប៉ាល់ និងរថភ្លើងបានបន្លឺសំឡេងស៊ីភ្លេ ហើយប្រជាជនកូរ៉េខាងជើងជាច្រើនបានទៅ ទស្សនាវិមាន Mansu Hill ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីដាក់កម្រងផ្កា និងគោរពនៅ មុខរូបសំណាកដ៏ធំរបស់លោក គីម ជុងអ៊ីល និងឪពុករបស់គាត់គឺលោក គីម អ៊ីលស៊ុង ។

គួរបញ្ជាក់ថា កើតនៅ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ១៩៤២ លោក គីម ជុងអ៊ីល បានកាន់កាប់ជាមេដឹកនាំកូរ៉េខាងជើងក្នុងឆ្នាំ ១៩៩៤ បន្ទាប់ពីការទទួលមរណភាពរបស់ប្រមុខរដ្ឋមុន និងជាឪពុករបស់គាត់គឺលោក គីម អ៊ីលស៊ុង ក្នុងឆ្នាំដដែលនោះ ។ លោកបានគ្រប់គ្រងប្រទេសរហូតដល់ទទួលមរណភាពក្នុងឆ្នាំ ២០១១ ជាពេលដែលកូនប្រុសលោក គីម ជុងអ៊ុន ស្នងតំណែង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង