ព័ត៌មានអន្ដរជាតិ
ចិន ប្រើគោលនយោបាយថ្មី អាចបិទសូន្យកូវីដត្រឹម ៤ សប្ដាហ៍
លោក Zhang Wenhong អ្នកឯកទេសជំងឺឆ្លង ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បាននិយាយកាលពីថ្ងៃសុក្រថា ចិនអាចគ្រប់គ្រងការផ្ទុះឡើង ក្នុងតំបន់បច្ចុប្បន្នរយៈពេលត្រឹម ៤សប្តាហ៍ ក្រោមគោលនយោបាយ “សូន្យ-កូវីដ” របស់ប្រទេសនេះ។

គោលនយោបាយ “សូន្យ-កូវីដ” គឺជាគោលការណ៍ណែនាំរួមរបស់ប្រទេសចិន សម្រាប់ការបង្ការ និងគ្រប់គ្រងកូវីដដែលសំដៅលើវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលថ្មីយ៉ាងឆាប់រហ័ស នៅ ពេលដែលវាកើតឡើង។ វាក៏រួមបញ្ចូលការស្វែងរកយ៉ាងសកម្ម នូវប្រភពនៃការឆ្លងមេរោគ ដូចជាមានករណីរោគសញ្ញា ចាត់វិធានការរហ័សដូចជា ការពិនិត្យទ្រង់ទ្រាយធំ តាមដាន និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ និងផ្ដល់ឲ្យអ្នកជំងឺនូវការព្យាបាលវេជ្ជសាស្ត្រភ្លាមៗ ដើម្បីកុំឲ្យមានជំងឺធ្ងន់ធ្ងរឬស្លាប់បាន។
គួរកត់សំគាល់ថា “សូន្យ-កូវីដ” មិនមានន័យថា “សូន្យការឆ្លងមេរោគ” ទេ ព្រោះវាមិនអាចទៅ រួច ក្នុងការធានាបានថា ប្រទេសដែលមានប្រជាជន គ្មានករណីមួយឡើយ។ នេះបើតាមលោក Liang Wannian ប្រធានក្រុមអ្នកជំនាញការឆ្លើយតប និងកម្ចាត់មេរោគកូវីដ១៩ នៅគណៈកម្មការសុខភាពជាតិ។

ដោយឡែក អ្នកជំនាញខាងរោគរាតត្បាតកំពូលរបស់ប្រទេសចិន លោក Zhong Nanshan បាននិយាយនៅ ក្នុងបទសម្ភាសន៍មួយថា ការចំណាយពេលនៃវិធានការបែបនេះ អាចមានកម្រិតទាបជាង បើប្រៀបធៀបទៅ នឹងការចំណាយដើម្បីទប់ទល់នឹងស្ថានភាព ដែលមិនមានការគ្រប់គ្រង នៅពេលដែលមិនមានវិធានការណាមួយ ត្រូវបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើង។

នៅ ក្នុងការបង្ហោះលើ Twitter ស្រដៀងនឹង Weibo របស់ប្រទេសចិន លោក Zhang បាននិយាយថា គោលនយោបាយនេះ គឺជាយុទ្ធសាស្ត្រសុខភាពសាធារណៈដ៏សំខាន់បំផុត នាពេលបច្ចុប្បន្ន ហើយប្រទេសចិន កំពុងបង្ហាញថា អាចគ្រប់គ្រងការផ្ទុះឡើងនាពេលបច្ចុប្បន្ន នៅ ក្នុងតំបន់មួយចំនួនដូចជា Yangtze River Delta, Pearl River Delta និងតំបន់ភាគពាយ័ព្យ នៅ ក្រោមគោលនយោបាយនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម លេងធម៌ក្ដៅ ដាក់ទណ្ឌកម្មអ្នកមិនចាក់វ៉ាក់សាំងកូវីដ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ