Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះនៅធនាគារប៉ាគីស្ថាន ស្លាប់មនុស្ស ១៤នាក់

បានផុស

នៅ

ការផ្ទុះនៅធនាគារមួយក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សចំនួន ១៤នាក់ ខណៈមនុស្សជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការផ្ទុះនេះ ដែលគេជឿថា បណ្តាលមកពីការលេចធ្លាយឧស្ម័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីបានប្រាប់សារព័ត៌មានក្នុងស្រុកថា មនុស្សជាច្រើននាក់ បានកប់ជាប់នៅក្នុងគំនរបាក់បែក ហើយមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់នឹងកើនឡើង។

វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីបង្អួច និងទ្វារនៅអគារធនាគារ Habib ត្រូវខ្ទេច, រថយន្តរងការខូចខាត និងឯកសាររាយប៉ាយពេញផ្លូវ។

មន្ត្រីប៉ូលិសក្នុងស្រុក បានប្រាប់អ្នកយកព័ត៌មានថា “ក្រុមអ្នកជំនាញខាងគ្រឿងផ្ទុះរបស់យើង កំពុងព្យាយាមដើម្បីបញ្ជាក់អំពីមូលហេតុពិតនៃការផ្ទុះនេះ ប៉ុន្តែតាមមើលទៅ រចនាសម្ព័ន្ធត្រូវបានសាងសង់នៅលើបំពង់បង្ហូរទឹក ហើយឧស្ម័នអាចជាមូលហេតុនៃគ្រោះថ្នាក់នេះ”៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ Update៖ អ្នកស្លាប់ដោយសារព្យុះទីហ្វុង Rai នៅ ហ្វីលីពីន កើនដល់ ៧៥នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម