Connect with us

ព័ត៌មានអន្ដរជាតិ

Omicron កំពុងអុកឡុកប្រទេសមួយទៀតនៅ អឺរ៉ុប ដូចផ្លេកបន្ទោរ

បានផុស

នៅ

អាជ្ញាធរបារាំងបានជំរុញប្រជាជនឲ្យទៅ ទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ មុនពេលបុណ្យណូអែល ខណៈដែលករណីឆ្លងកំពុងកើនឡើង ហើយរដ្ឋាភិបាលក៏កំពុងព្យាយាមចៀសវាងការបិទខ្ទប់ប្រទេសផ្សេងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោកនាយករដ្ឋមន្ត្រី Jean Castex បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា “រលកឆ្លងទី ៥ គឺនៅ ទីនេះ ហើយវីរុសកូវីដបំប្លែងខ្លួន Omicron ដែលកំពុងវិវត្តយ៉ាងខ្លាំងនៅ អឺរ៉ុបគឺដូចគ្នាទៅ នឹង “រន្ទះបាញ់” ។

លោក Castex បាននិយាយបន្ថែមទៀតថា វីរុសបំប្លែងខ្លួន Omicron ដែលឆ្លងលឿន និងរហ័សអាចនឹងគ្របដណ្តប់ការឆ្លងនៅ ក្នុងប្រទេសបារាំងនៅ ដើមខែមករា ។

លោក Castex បញ្ជាក់ថា “ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក រដ្ឋាភិបាលបានហាមឃាត់ការប្រគុំតន្ត្រីសាធារណៈ និងការបាញ់កាំជ្រួចនៅ ឯពិធីបុណ្យឆ្លងចូលឆ្នាំថ្មី ។ រដ្ឋាភិបាលក៏បានអំពាវនាវឲ្យប្រជាជនចៀសវាងការជួបជុំទ្រង់ទ្រាយធំ និងកំណត់ចំនួនសមាជិកគ្រួសារដែលមកជួបជុំគ្នានៅ ថ្ងៃបុណ្យណូអែល ។ អ្នកចូលរួមកាន់តែតិច ហានិភ័យឆ្លងកាន់តែទាប” ។

គួរបញ្ជាក់ថា ប្រទេសបារាំងក៏បានដាក់កំហិតយ៉ាងខ្លាំងនូវការធ្វើដំណើរទៅ កាន់ប្រទេសពីខាងក្រៅ សហភាពអឺរ៉ុប រួមទាំងពីចក្រភពអង់គ្លេសផងដែរ ដែល Omicron កំពុងនៅ ពីក្រោយចំនួនកំណត់ត្រានៃករណីឆ្លងកូវីដ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ប្រទេសអាស៊ាន ៦ ហើយរួមទាំង កម្ពុជា រកឃើញ Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម