Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញជនជាតិ ថៃ មួយក្រុម ឆ្លង អូមីក្រុង

បានផុស

នៅ

ជនជាតិថៃចំនួនប្រាំបីនាក់ បានធ្វើតេស្តវិជ្ជមានវីរុសបំប្លែងខ្លួន អូមីក្រុង ក្រោយពេលវិលត្រឡប់មកពីធ្វើធម្មយាត្រាប្រចាំឆ្នាំនៅទីក្រុងពិសិដ្ឋរបស់សាសនាឥស្លាម Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ​បាន​ដាស់តឿន​ប្រជាពលរដ្ឋ ​កុំ​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ​ចំពោះ​ករណី​នាំចូលទាំងនោះ ​ព្រោះ​អ្នក​ឆ្លង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេរួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Preeda Chueaphudee ទីប្រឹក្សា Chularatchamontri ដែលជាអ្នកដឹកនាំសាសនាឥស្លាមរបស់ប្រទេសថៃ បាននិយាយថា មានជនជាតិថៃប្រហែល៣០នាក់ ដែលវិលត្រឡប់មកពីធម្មយាត្រា មកដល់ព្រលានយន្តហោះសុវណ្ណភូមិកាលពីថ្ងៃទី១៥ខែធ្នូ។

ពួកគេ​ត្រូវ​បាន​​ដាក់ឲ្យធ្វើចត្តាឡីស័ក ​នៅ​មន្ទីរពេទ្យក្នុង​ទីក្រុង​បាងកក។ លោក Preeda និយាយថា មានមនុស្សចំនួនប្រាំមួយនាក់ទៀត ក៏ត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់ផងដែរ ខណៈពួកគេមកទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង អូមីក្រុង។

ក្រោយពេលចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ជនជាតិថៃទាំងនោះ បានហោះហើរទៅកាន់ប្រទេសកាតា ជាកន្លែងដែលពួកគេឆ្លងកាត់ មុនពេលមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ។

អ្នក​ខ្លះ​បាន​ចេញ​រោគ​សញ្ញា​ដូច​ជា​គ្រុន​ក្ដៅ ​ពេល​នៅ​អារ៉ាប៊ីសាអូឌីត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ព្រមានផ្ទុះ អូមីក្រុង ខ្លាំងក្លាក្រោយការប្រារព្ធពិធីឆ្លងឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥៩ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម