ព័ត៌មានអន្ដរជាតិ
ដោយសារតែ តេស្តម៉ាស៊ីនធំរក អូមីក្រុង មិនឃើញ ទើបថៃ មានអ្នកឆ្លងក្នុងសហគមន៍
នៅទីបំផុត ករណីឆ្លងវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ក្នុងសហគមន៍នៅប្រទេសថៃ ត្រូវបានបញ្ជាក់ជាលើកដំបូង ដោយមន្ត្រីសុខាភិបាលសាធារណៈ។

ក្រៅពីករណីក្នុងសហគមន៍ រហូតមកដល់ពេលនេះ មន្ត្រីសុខាភិបាលថៃ បានរាយការណ៍អំពីករណីអូមីក្រុង នាំចូលជាង៦០ករណីរួចទៅហើយ។
ការឆ្លងក្នុងសហគមន៍លើកដំបូង គឺជាស្ត្រីម្នាក់ បានឆ្លងមេរោគពីប្តីរបស់គាត់ ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា។

បុរសរូបនេះ បានត្រឡប់មកផ្ទះវិញកាលពីថ្ងៃទី២៦ខែវិច្ឆិកា ហើយបានធ្វើតេស្ត RT-PCR អវិជ្ជមាននៅពេលមកដល់។ គាត់បានចូលប្រទេសក្រោមគម្រោង “ប្រអប់ខ្សាច់” ហើយស្នាក់នៅសណ្ឋាគារមួយ ប៉ុន្តែនាយកដ្ឋានគ្រប់គ្រងជំងឺមិនបានបញ្ជាក់នៅខេត្តណានោះទេ។
លុះមកដល់ថ្ងៃទី៣ខែធ្នូ បុរសម្នាក់នេះបានធ្វើដំណើរតាមរថយន្តរបស់សណ្ឋាគារ ទៅផ្ទះរបស់គាត់នៅខេត្ត Pathum Thani ភាគខាងជើងទីក្រុងបាងកក។ គាត់បានឈប់នៅហាងលក់ទំនិញ និងផ្សារទំនើបមួយ។

ក្រោយមក គាត់មានគ្រុនក្តៅ ប៉ុន្តែបានធ្វើតេស្តរហ័សអវិជ្ជមានកូវីដ។ ប្រពន្ធរបស់គាត់បានមើលថែគាត់ ពេលកំពុងឈឺ។ បុរសម្នាក់នោះបានធ្វើតេស្តវិជ្ជកូវីដនៅថ្ងៃទី៧ខែធ្នូ ហើយប្រពន្ធរបស់គាត់បានចាប់ផ្តើមធ្វើចត្តាឡីស័កនៅផ្ទះ។
បីថ្ងៃក្រោយមក ស្ត្រីជាប្រពន្ធបានធ្វើតេស្តវិជ្ជមាន ហើយលទ្ធផលរបស់បុរសនោះបញ្ជាក់ថា ជាវីរុសបំប្លែងខ្លួន អូមីក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ