ព័ត៌មានអន្ដរជាតិ
បង្ហាញមុខលើកនេះប្អូនស្រី គីម ជុងអ៊ុន អាចឡើងឋានៈខ្ពស់ជាងមុន
លោកស្រី គីម យ៉ូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចត្រូវបានតម្លើងឋានៈខ្ពស់ជាងមុន ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ។

លោកស្រី គីម យ៉ូជុង ត្រូវបានដាក់ក្នុងបញ្ជីក្នុងចំណោមសមាជិក ៨ នាក់នៃការិយាល័យនយោបាយ ជាមួយសមាជិកជំនួសផ្សេងទៀត ដែលបង្ហាញថា លោកស្រីប្រហែលជាត្រូវបានគេជាប់ឈ្មោះជាសមាជិក ឬសមាជិកជំនួសនៃគណៈកម្មាធិការនេះ ។
ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េ (KCNA) បានរាយការណ៍ថា នៅ ក្នុងព្រឹត្តិការណ៍រំលឹកវិញ្ញាណក្ខន្ធអតីតមេដឹកនាំលោក គីម ជុងអ៊ីល ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ លោកស្រី គីម យ៉ូជុង ក៏ត្រូវបានគេឃើញចូលរួមក្នុងពិធីនេះជាមួយនឹងសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សពលករ ។

នៅ ក្នុងការផ្សាយនៃពិធីរំលឹកវិញ្ញាណក្ខន្ធដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើងកាលពីថ្ងៃសុក្រ លោកស្រី គីម យ៉ូជុង ក៏ត្រូវបានគេឃើញឈរក្បែរលោក Kim Yong-chol និងសមាជិកការិយាល័យនយោបាយ ២ នាក់ផ្សេងទៀត ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោកស្រី គីម យ៉ូជុង គឺជាសមាជិកនៃគណៈកម្មការកិច្ចការរដ្ឋ និងជាអនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករ ហើយលោកស្រីក៏ធ្លាប់ធ្វើជាសមាជិកជំនួសនៃការិយាល័យនយោបាយដ៏មានឥទ្ធិពលនេះផងដែរ ប៉ុន្តែត្រូវបានទម្លាក់ពីតំណែងនៅ ក្នុងសមាជបក្សមួយក្នុងខែមករា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ