ព័ត៌មានអន្ដរជាតិ
ញៀនហ្គេមខ្លាំងពេក កុមារឥណ្ឌា ច្របាច់.ក សម្លាប់ប្អូនជីដូនមួយខ្លួនឯង
បន្ទាប់ពីមានការភ្ញាក់ផ្អើលខ្លាំងទាក់ទងនឹងកុមារលេងហ្គេមដាក់ជីវិតកាលពីប៉ុន្មានថ្ងៃមុន ករណីដ៏រន្ធត់ពាក់ព័ន្ធនឹងហ្គេមអនឡាញក៏បានកើតឡើងផងដែរនៅក្នុងប្រទេស ឥណ្ឌា។

នៅក្នុងស្រុក Nagaur នៃរដ្ឋ Rajasthan ក្មេងជំទង់អាយុ១៦ឆ្នាំ បានសម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ដោយសារតែញៀនហ្គេមអនឡាញដូចជា Pubg និង Free Fire ពេក។
តាមពិត ដោយសារតែហ្គេមអនឡាញ កុមារបង្កហេតុបានខ្ចីប្រាក់ប្អូនជីដូនមួយយ៉ាងច្រើន។ ព្រោះតែគ្មានប្រាក់សង រូបគេក៏បានច្របាច់.ក ប្អូនជីដូនមួយរហូតដល់ស្លាប់។ ក្រោយសម្លាប់ សពត្រូវបានយកទៅកប់នៅជិតលូរបង្ហូរទឹក។

មិនត្រឹមតែប៉ុណ្ណោះ ក្មេងប្រុសម្នាក់នេះ ថែមទាំងបានផ្ញើសារទៅកាន់ពូជីដូនមួយ នៅក្នុងរដ្ឋ Assam ដោយប្រើគណនី Instagram ក្លែងក្លាយ ហើយទាមទារសំណងជាទឹកប្រាក់ចំនួន ៦,៥៩១ដុល្លារទៀតផង។
មេប៉ូលិសក្នុងតំបន់បាននិយាយថា បច្ចុប្បន្នសពកំពុងធ្វើកោសល្យវិច័យ។ ជនជាប់ចោទជាអនីតិជន ត្រូវបាននាំខ្លួនទៅឃុំឃាំង។

ក្នុងអំឡុងពេលសួរចម្លើយរបស់ប៉ូលិស អនីតិជនបានប្រាប់ថា គាត់បានភ្នាល់លេងហ្គេមដូចជា PUBG, Free Fire និង Teen Patti នៅលើទូរស័ព្ទ។ ដោយសារតែលេងចាញ់ជាបន្តបន្ទាប់ បំណុលចេះតែកើនច្រើនទៅៗ ហើយគាត់ក៏ដាច់ចិត្តសម្លាប់ប្អូនជីដូនមួយតែម្តង។
តាមរយៈហេតុការណ៍នេះ សូមឪពុកម្ដាយគ្រប់រូបតាមដានកូនៗលើការប្រើប្រាស់អ៊ីនធើណិត ធ្វើយ៉ាងណាកុំឲ្យពួកគេលេងហ្គេមហួសហេតុពេក ជាពិសេសហ្គេមភ្នាល់ជីវិតផ្សេងៗ ព្រោះក្មេងអាចយកតម្រាប់តាម និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ News NCR
ចុចអាន៖ អ្នកលេងហ្គេមគួរតាមដាន! WHO ចាត់ទុកការញៀនហ្គេមជាវិបត្តិត្រូវដោះស្រាយ

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក