ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ កំពុងរងការវាយប្រហារដោយកាំរស្មី UV ខ្លាំងក្លា (មានវីដេអូ)
សន្ទស្សន៍កាំរស្មីអ៊ុលត្រាវីយូឡេ (UV) នៅទីក្រុងហូជីមិញ បានឈានដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា នឹងនៅតែខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ធារាសាស្ត្រ-ឧតុនិយមវៀតណាម។

សន្ទស្សន៍កាំរស្មី UV នៅក្នុងទីក្រុងភាគខាងត្បូងមួយនេះ គឺខ្ពស់ជាងកម្រិត ៧ នៅចន្លោះម៉ោង១១:០០ ព្រឹកដល់ម៉ោង ២:០០ រសៀល ដោយឡើងដល់កម្រិត ៧.៦ នៅពេលថ្ងៃត្រង់ ថ្ងៃចន្ទ។
ទីក្រុង Can Tho នៃតំបន់ដីសណ្តទន្លេមេគង្គ បានកត់ត្រាកម្រិតកាំរស្មី UV ខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងប្រទេស ពោលគឺមានកម្រិត ៧.៣ បន្ទាប់មកគឺទីក្រុង Nha Trang ភាគខាងត្បូង ដែលមានកម្រិត ៧.១។
ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែធ្នូ កម្រិតកាំរស្មី UV នៅទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូងមួយចំនួន នឹងមានចន្លោះពីកម្រិត៦ទៅ៧។ ចំណែកនៅទីក្រុងហាណូយ វិញ កម្រិតមានប្រហែល ៦ ក្នុងអំឡុងពេលនេះ។

យោងតាមសន្ទស្សន៍កាំរស្មី UV សកលរបស់អង្គការសុខភាពពិភពលោក កម្រិតកាំរស្មី UV ត្រូវបានវាស់លើមាត្រដ្ឋានពី 0 (ទាប) ដល់ ១១+ (ខ្ពស់បំផុត)។
សន្ទស្សន៍កាំរស្មី UV ៦និង៧ត្រូវបានចាត់ទុកថា “ខ្ពស់” ហើយពី ៨ទៅ១០គឺ “ខ្ពស់ខ្លាំង” ដែលអាចធ្វើឲ្យស្បែករបស់មនុស្ស រលាកក្នុងរយៈពេលតិចជាង២៥នាទី។

ទន្ទឹមនឹងនេះ កម្រិត ១១ និងលើសនេះ ត្រូវបានចាត់ទុកថា “ខ្លាំងបំផុត” ហើយអាចបណ្តាលឲ្យរលាកដល់ភ្នែក និងស្បែក ក្នុងរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ។
ការប៉ះពាល់យូរទៅនឹងកាំរស្មី UV អាចនាំឲ្យកើតមហារីកស្បែក ឬខូចប្រព័ន្ធភាពស៊ាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិតខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ