ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារកំពូលព្យុះទីហ្វុងនៅ ហ្វីលីពីន កើនដល់ជិត ៤០០នាក់ (មានវីដេអូ)
មនុស្សយ៉ាងតិច ៣៧៥នាក់ឥឡូវនេះ ត្រូវបានគេដឹងថាស្លាប់ បន្ទាប់ពីព្យុះដ៏ខ្លាំងមួយ វាយប្រហារប្រទេសហ្វីលីពីន ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។

កំពូលព្យុះទីហ្វុង Rai ដែលមានខ្យល់បក់ល្បឿនប្រហែល ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្ខំមនុស្សប្រហែល ៤០០,០០០ នាក់ រត់រកសុវត្ថិភាពនៅពេលវាវាយប្រហារ ប្រជុំកោះភាគអាគ្នេយ៍របស់ប្រទេស។
ស្របពេលជាមួយគ្នានោះដែរ មនុស្សប្រមាណ៥០០នាក់បានរងរបួស និង៥៦នាក់ទៀតត្រូវបានរាយការណ៍ថា បាត់ខ្លួន។

មានការភ័យខ្លាចថា បំណាក់ដីច្រើនកន្លែង និងទឹកជំនន់ អាចឆក់យកជីវិតមនុស្សបន្ថែមទៀត។
សហព័ន្ធកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហមអន្តរជាតិ បានចាប់ផ្តើមការអំពាវនាវជាបន្ទាន់ ស្វែងរកទឹកប្រាក់២២លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះរយៈពេលវែង។

ទាហាន ឆ្មាំឆ្នេរសមុទ្រ និងអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតរបស់ប្រទេសនេះ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។
យន្តហោះយោធា និងនាវាកងទ័ពជើងទឹក ក៏កំពុងនាំយកជំនួយទៅកាន់តំបន់ដែលរងគ្រោះខ្លាំងជាងគេផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ៣ប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងជួបគ្រោះមហន្តរាយខុសៗគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ