Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​កាត់​ទោស​ប្រហារ​ជីវិត​អ្នកទោស​៣​នាក់​លើក​ដំបូង​គិត​ពីឆ្នាំ២០១៩

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ៍ ទី​២១ ខែ​ធ្នូ​នេះ ប្រទេស​ជប៉ុន​បាន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ទោស​៣​នាក់ ដែល​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​លើក​ដំបូងគិត​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩​មក។ នេះ​បើ​យោង​តាម​អ្នក​សារព័ត៌មាន​ស្រង់​ប្រភពមិន​បញ្ចេញ​ឈ្មោះ​ពី​ក្រសួង​យុត្តិធម៌។

ជា​ច្រើន​ទសវត្សរ៍​មក​ហើយ អាជ្ញាធរ​បាន​ប្រាប់​អ្នក​ទោស​មុន​ពេល​ប្រហារ​ជីវិត​ប៉ុន្មាន​មុន​ប៉ុណ្ណោះ ដែល​ដំណើរ​ការ​អ្នក​ទោស​ពីរ​នាក់​បាន​ប្រកែក​ខុស​ច្បាប់ និង​​បង្ក​ដោយ​បញ្ហា​ផ្លូវ​ចិត្ត។

យោង​តាម​សារព័ត៌មាន Kyodo បាន​ផ្សាយ​ថា ម្នាក់​ក្នុង​ចំណោម​៣​នាក់​គឺ​បុរស​អាយុ​៦៥​ឆ្នាំ​ដែល​បាន​ចាក់ និង​សម្លាប់​សាច់​ញាតិ​៧​នាក់​កាល​ពី​ឆ្នាំ​២០០៤។ អ្នក​ពីរ​នាក់​ទៀត​កាល​ពី​ខែ​វិច្ឆិកា​បាន​ដាក់​ពាក្យ​ប្តឹង​រដ្ឋាភិបាល និង​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចំពោះ​ការ​អនុវត្តត ហើយ​ទារ​សំណង​សម្រាប់​ផល​ប៉ះ​ពាល់​ទៀត​ផង។

ការ​កាត់​ទោស​ប្រហារ​ជីវិត​នេះ​ជា​លើក​ដំបូង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Fumio Kishida ដែល​ទើប​ចូល​កាន់​តំណែង​កាល​ពី​ខែ​តុលា និង​ឈ្នះ​ការ​បោះ​ឆ្នោត​សកល​ក្នុង​ខែ​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជប៉ុន​ដែល​មាន​អ្នក​ទោស​ប្រហារ​ជីវិត​ជាង​១០០​នាក់​​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍ​តិច​តួច​ដែល​នៅ​តែ​មាន​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត។

ការ​គាំទ្រ​ជា​សាធារណៈ​សម្រាប់​ទណ្ឌកម្ម​ជា​ធរមាន​នៅ​តែ​មាន​កម្រិត​ខ្ពស់ បើ​ទោះ​ជា​​មាន​ការ​រិះ​គន់​ពី​អន្តរជាតិ​ខ្លាំង​ក្នុង​នោះ​មាន​ទាំង​ក្រុម​សិទ្ធិ​មនុស្ស​ផង។

កាល​ពី​ឆ្នាំ​២០១៩ ប្រទេស​នេះ​បាន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​ទោស​៣​នាក់ និង​កាត់​ទោស​ប្រហារ​ជីវិត​១៥​នាក់​កាល​ពី​ឆ្នាំ​​២០១៨ ក្នុង​នោះ​មាន​១៣​នាក់​មក​ពី​អង្គការ Aum Shinrikyo ដែល​បាន​វាយ​ប្រហារ​​ដោយ​ឧស្ម័ន​ផ្តាច់​ជីវិត​នៅ​ផ្លូវ​ក្រោម​ដី​ក្នុង​ទី​ក្រុង​តូក្យូ ឆ្នាំ​១៩៩៥។

ការ​កាត់​ទោស​ប្រហារ​ជីវិត​ជា​ធម្មតា​ត្រូវ​បាន​អនុវត្ត​ជា​យូរ​មក​ហើយ​ដែល​ការ​កាត់​ទោស​តែង​តែ​ប្រើ​វិធីព្យួរ។

ជុំ​វិញ​បញ្ហា​នេះ អនុរដ្ឋ​មន្ត្រី​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​លោក Seiji Kihara បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយនៅ​ក្នុង​ពិធី​សន្និសិទ​ជា​ប្រចាំ​​នៅ​ថ្ងៃ​ពុធ។

លោក​មាន​ប្រសាសន៍​ថា ៖«ថា​តើ​រក្សា​ប្រព័ន្ធ​កាត់​ទោស​ប្រហារ​ជីវិត​ឬ​អត់​គឺជា​បញ្ហា​សំខាន់​មួយ​ដែល​បារម្ភ​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​យុត្តិធម៌ឧក្រិដ្ឋ​កម្ម​របស់​ជប៉ុន»។

ឯកសារ និង​ព័ត៌មានទទួល​បាន​បង្ហាញ​ថា ជប៉ុន​ធ្លាប់ជូន​ដំណឹង​បន្ថែម​ទៀត​ដល់​​ការ​កាត់​ទោសប្រហារ​ជីវិត ប៉ុន្តែ​ឈប់​ប្រហែល​ឆ្នាំ​១៩៧៥៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានជាតិ៣៨ នាទីutes មុន

ប្រេសិតពិសេសបារាំង​ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ព័ត៌មានជាតិ៥៩ នាទីutes មុន

ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា រៀបចំកម្មវិធីចែករំលែកនូវបទពិសោធន៍ជូននិស្សិត ជាង ២,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ចូលរួមគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំ “សាទរកម្ពុជា” ស្វាគមន៍ឆ្នាំ២០២៥

នយោបាយ៣ ម៉ោង មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម