Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ជ្រើសរើសឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ធ្វើជារដ្ឋមន្ត្រីការពារជាតិ

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានជ្រើសរើសឧត្តមសេនីយ៍ចូលនិវត្តន៍ Lloyd Austin ដែលត្រួតត្រាកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាក្រោមការដឹកនាំរបស់ប្រធានាធិបតី Barack Obama ធ្វើជារដ្ឋមន្រ្តីការពារជាតិរបស់គាត់ ។ នេះបើយោងតាមប្រភពចំនួនពីរដែលដឹងពីការសម្រេចចិត្តនេះកាលពីថ្ងៃចន្ទ ។

លោក Austin ដែលនឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកស្បែកខ្មៅដំបូងបង្អស់បានចូលនិវត្តន៍នៅឆ្នាំ ២០១៦ ហើយនឹងត្រូវការការលើកលែងពីសភា ចាប់តាំងពីការចូលនិវត្តន៍របស់លោកតិចជាងរយៈពេលដែលត្រូវការពោលតិចជាង ៧ ឆ្នាំចាប់តាំងពីគាត់បានបម្រើការងារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះគាត់នឹងក្លាយជាប្រធានមន្ទីរបញ្ចកោណទី ២ ក្នុងរយៈពេល ៤ ឆ្នាំដែលត្រូវការការលើកលែង បន្ទាប់ពីប្រធានាធិបតី Donald Trump បានជ្រើសរើសលោក James Mattis ដែលជាឧត្តមសេនីយ៍ទ័ពជើងទឹកចូលនិវត្តន៍ធ្វើជារដ្ឋមន្រ្តីការពារជាតិដំបូងរបស់លោក ។

ការតែងតាំងលោក Austin ដែលដឹកនាំមេបញ្ជាការកណ្តាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Obama អាចនឹងទទួលបានផលប្រយោជន៍មួយចំនួនពីការផ្ដល់តួនាទីរបស់លោកក្នុងការចូលនិវត្តន៍នៅក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមួយចំនួនរួមទាំងក្រុមហ៊ុនផលិតអាវុធ Raytheon Technologies ជាដើម ។

បន្ថែមពីនេះលោក Joe Biden បាននិយាយថា ការតែងតាំងលោក Austin គឺជាជម្រើសដែលមានសុវត្ថិភាពបំផុតសម្រាប់ការងារបើប្រៀបធៀបទៅនឹងលោក Jeh Johnson ដែលធ្លាប់បម្រើការជាលេខាធិការសន្តិសុខមាតុភូមិពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ និងលោកស្រី Michele Flournoy ដែលជាទីប្រឹក្សាគោលនយោបាយការពារជាតិដែលជាអ្នកប្រជែងគ្នាសម្រាប់មុខតំណែងនេះ ។

គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden នឹងឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ សហរដ្ឋអាមេរិកព្រមានថា បុណ្យណូអែលគឺជាបញ្ហាប្រឈមដ៏ធំនៃការចម្លងជំងឺកូវីដ ១៩

ចុចអាន ៖ អាមេរិកបង្ហាញយន្តហោះដ្រូនធ្ងន់បំផុតលើលោក បំពាក់ដោយផ្កាយរណបតូចៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម