ព័ត៌មានអន្ដរជាតិ
ដោយសារ Omicron ទីក្រុងឡុងដ៍ លុបចោលការប្រារព្ធពិធីចូលឆ្នាំថ្មី ហើយឲ្យប្រជាជន មើលទូរទស្សន៍នៅផ្ទះ
អភិបាលក្រុងឡុងដ៍លោក Sadiq Khan បានប្រកាសថា ការរៀបចំពិធីអបអរទទួលបុណ្យចូលឆ្នាំថ្មីនៅទីលាន Trafalgar នឹងមិនត្រូវបានប្រារព្ធឡើងនោះទេ “ដើម្បីសុវត្ថិភាពសាធារណៈ” ហើយបានជំរុញឲ្យប្រជាជនចំណាយពេលថ្ងៃឈប់សម្រាកនេះមើលទូរទស្សន៍នៅផ្ទះ ។
លោក Khan បាននិយាយថា “នេះនឹងក្លាយជាការខកចិត្តយ៉ាងខ្លាំងសម្រាប់អ្នកទីក្រុងឡុងដ៍ជាច្រើន ប៉ុន្តែយើងត្រូវតែចាត់វិធានការត្រឹមត្រូវដើម្បីកាត់បន្ថយការរីករាលដាលកូវីដ ក៏ដូចជាវីរុសបំប្លែងខ្លួន Omicron” ។
យោងតាមលោក Khan បានឲ្យដឹងថា ករណីឆ្លងថ្មីនៃវីរុសកូវីដ ១៩ ចំនួន ៦៥,៥០០ ករណីត្រូវបានចុះបញ្ជីនៅទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមានករណីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើង ២៩ ភាគរយ ។
គួរបញ្ជាក់ថា ការសម្រេចចិត្តនេះត្រូវបានប្រកាស បន្ទាប់ពីអ្នកជំនាញរបស់រដ្ឋាភិបាលបានអំពាវនាវឲ្យមានការដាក់ការរឹតត្បិតកាន់តែតឹងរ៉ឹងកាលពីដើមខែនេះ ដោយនិយាយថា បើមិនដូច្នេះទេចំនួនករណីឆ្លងប្រចាំថ្ងៃថ្មីអាចឈានដល់ចន្លោះពី ៦០០,០០០ ទៅ ២ លានករណីនៅចុងខែធ្នូនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ Omicron កំពុងអុកឡុកប្រទេសមួយទៀតនៅ អឺរ៉ុប ដូចផ្លេកបន្ទោរ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់