Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់អាក្រក់បំផុតនៅម៉ាឡេស៊ី ឆក់យកជីវិតមនុស្ស ១៤នាក់ (មានវីដេអូ)

បានផុស

នៅ

មនុស្សចំនួន១៤នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀស បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ ដែលប្រទេសម៉ាឡេស៊ីមិនធ្លាប់ជួបសោះ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់យ៉ាងគំហុករយៈពេលបីថ្ងៃកាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋចំនួនប្រាំបី ដោយបានជន់លិចទីក្រុង និងភូមិនានា។

មនុស្ស​ជា​ច្រើន ​ត្រូវ​បាន​​រាយការណ៍​ថា​​បាត់​ខ្លួន ហើយ​ការ​ភ័យ​ខ្លាចកាន់តែខ្លាំងថា ​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ច្រើន។

គិតត្រឹមថ្ងៃចន្ទ មនុស្សប្រមាណ៥១,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ ពួកគេភាគច្រើនមកពី Pahang នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសម៉ាឡេស៊ី ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋដែលរងគ្រោះខ្លាំងជាងគេ។

រដ្ឋ Selangor ដែលជារដ្ឋរីកចម្រើន និងមានប្រជាជនច្រើន ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

រូបភាពដែលផ្សព្វផ្សាយតាមអ៊ីនធើណិត បានបង្ហាញពីផ្នែកខ្លះនៃទីក្រុង គួឡាឡាំពួ លិចទឹកកាលពីចុងសប្តាហ៍ ក្នុងកម្រិតដែលមិនធ្លាប់មានសោះ ចាប់តាំងពីទឹកជំនន់ដ៏ធំក្នុងឆ្នាំ ១៩៧១មក។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាល​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង ​ជុំវិញភាព​យឺតយ៉ាវ​របស់​ខ្លួន ក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកស្លាប់ដោយសារកំពូលព្យុះទីហ្វុងនៅ ហ្វីលីពីន កើនដល់ជិត ៤០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤០ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម