ព័ត៌មានអន្ដរជាតិ
ជនជាតិថៃ៣១នាក់ដើរលេងក្រៅប្រទេស ត្រឡប់មកវិញឆ្លង Omicron ២៥នាក់
ជនជាតិថៃភាគច្រើនក្នុងចំណោម៣១នាក់ដែលបានចូលរួមពិធីបុណ្យសាសនាឥស្លាម និងដើរលេងកម្សាន្តនៅទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត និងបានទៅដល់ប្រទេសថៃកាលពីថ្ងៃទី១៥ ខែធ្នូ ឥឡូវនេះរកឃើញឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/Thai.png)
ពីដំបូង មន្ត្រីមន្ទីរសុខាភិបាលខេត្តណាន់ថាបូរីបាននិយាយថា អ្នកវិលត្រឡប់មកវិញ៧នាក់នៅខេត្ត ណាន់ថាបូរី បានរកឃើញឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron កាលពីថ្ងៃចន្ទ។ ប៉ុន្តែនៅថ្ងៃអង្គារ៍ មន្ត្រីបានឲ្យដឹងថា បានរកឃើញអ្នកឆ្លងបន្ថែមទៀតរហូតដល់២៥នាក់ ក្នុងចំណោមអ្នកវិលត្រឡប់មកវិញ៣១នាក់។ អ្នកទាំងអស់នោះដែលត្រូវបានធ្វើតេស្តវិជ្ជមានពីកន្លែងផ្សេងៗគ្នានៅក្នុងប្រទេស។
បច្ចុប្បន្ននេះ មនុស្ស២៥នាក់ស្ថិតនៅកន្លែងធ្វើចត្តាឡីស័ក។ អ្នកដែលបាននៅជិតស្និទ្ធជាមួយអ្នកទាំង២៥នាក់នោះក៏ត្រូវបានអាជ្ញាធរសុខាភិបាលមូលដ្ឋានគ្រប់គ្រង និងតាមដានដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?