Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសទី៣ មានអ្នកស្លាប់ដោយសារ អូមីក្រុង

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២១ខែធ្នូ មន្ទីរពេទ្យនៅក្នុងប្រទេសអ៊ីស្រាអែល បានបញ្ជាក់ពីការស្លាប់លើកដំបូងនៃអ្នកជំងឺអូមីក្រុង នៅក្នុងប្រទេស ប៉ុន្តែបាននិយាយថា គាត់មានជំងឺរ៉ាំរ៉ៃនិងមានសុខភាពទ្រុឌទ្រោម។

Coronavirus News LIVE Updates: Delhi's 1st Omicron Case Has 'Mild Symptoms  Due to Jab'; Maha Patient 'Responding Well to Treatment'

មន្ទីរពេទ្យ Soroka Medical Center ក្នុងទីក្រុង Beersheba បាននិយាយថា បុរសស្ថិតក្នុងវ័យហុកសិបឆ្នាំប្លាយ បានស្លាប់កាលពីថ្ងៃចន្ទ ពោលគឺមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនចូលបន្ទប់ព្យាបាលកូវីដ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា អ្នកជំងឺគឺបានទទួលវ៉ាក់សាំងចំនួនពីរដូស។

កាលពីព្រឹកថ្ងៃអង្គារ ក្រសួងសុខាភិបាលបាននិយាយថា មានករណី អូមីក្រុង យ៉ាងហោចណាស់ ៣៤០ ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា ការស្លាប់នៅប្រទេសអ៊ីស្រាអែលនេះ បានក្លាយជាករណីស្លាប់ទី៣នៅលើពិភពលោកដោយសារវីរុសបំប្លែងខ្លួន អូមីក្រុង បន្ទាប់ពីករណីដំបូងត្រូវបានបញ្ជាក់នៅចក្រភពអង់គ្លេស និងករណីទី២ ត្រូវបានបញ្ជាក់នៅ សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក មានអ្នកស្លាប់ទី១ ដោយសារ អូមីក្រុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម