Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋ​មន្ត្រី​ម៉ាដាហ្គាស្កាម្នាក់​ហែលទឹក​ពេញ​មួយ​យប់​​ទើប​ដល់​គោក​ ក្រោយ​​ធ្លាក់​ឧទ្ធម្ភាគចក្រ

បានផុស

នៅ

រដ្ឋ​មន្ត្រី​ប្រទេសម៉ាដាហ្គាស្កាម្នាក់​​ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត​២​នាក់​​​​​បាន​តស៊ូ​ហែល​ទឹក​យ៉ាង​យូរ​រហូត​ដល់​១២​ម៉ោង​​ដើម្បី​ទៅ​ច្រាំង​សមុទ្រ​ បន្ទាប់​ឧទ្ធម្ភាគចក្រ​​​របស់​ពួក​គេ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​​នៅ​ភាគ​ខាង​ជើង​កោះ​របស់​ប្រទេស។ នេះ​បើ​តាម​អាជ្ញាធរ​បាន​និយាយ។

ប៉ូលិស និង​អាជ្ញាធរ​កំពង់ផែ​បាន​និយាយ​ថា ការ​ស្រាវ​ជ្រាវបាន​កំពុង​បន្ត​សម្រាប់​អ្នក​ដំណើរ​ពីរ​នាក់​ទៀត ក្រោយ​ពេល​​ឧទ្ធម្ភាគចក្រ​​​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ភ្លាម​ៗ​ទេ។

លោក Serge Gelle
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Serge Gelle ជា​រដ្ឋ​មន្ត្រី​​ម្នាក់​នៅ​ក្រសួង​មហា​ផ្ទៃ និង​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​បាន​​ទៅ​ដល់​ដី​គោក​នៅ​ទី​ក្រុង​មាត់​សមុទ្រ Mahambo នា​ព្រឹក​ថ្ងៃ​អង្គារ៍ បន្ទាប់​ពី​គ្រោះ​ថ្នាក់​បាន​កើត​មាន​ឡើង​នា​យប់​ថ្ងៃ​ចន្ទ។

វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម លោក Gelle អាយុ​៥៧​ឆ្នាំ​មើល​ទៅ​នឿយ​ហត់​អស់​កម្លាំង​ខ្លាំង ប៉ុន្តែ​លោក​នៅ​តែ​ស្លៀក​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ដដែល។

លោក​បាន​និយាយ​ថា  ៖«ពេល​វេលា​ស្លាប់​របស់​​ខ្ញុំ​មិន​ទាន់​មកដល់» ហើយ​បន្ថែម​ថា លោក​ត្រជាក់​ខ្លាំង ប៉ុន្តែ​គ្មាន​រង​របួស​អ្វី​ទេ។

ឧទ្ធម្ភាគចក្រ​​​​បាន​កំពុង​​ហោះ​ដឹក​​លោក និង​អ្នក​ដទៃ​ដើម្បី​ពិនិត្យ​មើល​ទី​តាំង​ដែល​លិច​នាវា​នៅ​ឆ្នេរ​ភាគ​ខាង​លិច​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។

លោកឧត្តម​សេនីយ៍ Zafisambatra Ravoavy បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ៍​ថា យ៉ាង​ហោច​ណាស់​មនុស្ស​​៣៩​នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ។

លោក Ravoavy បាន​ប្រាប់​ថា លោក​ Gelle បាន​ប្រើ​​កៅអី​របស់​ឧទ្ធម្ភាគចក្រ​​​​ដើម្បី​ហែល​បណ្តែត​ទឹក​ទៅ​ច្រាំង។

«លោក​​តែង​តែ​​មាន​​កម្លាំង​​ខ្លាំង​​ក្នុង​​ការ​​លេង​​កីឡា ​ហើយ​​លោក​​បាន​​រក្សា​​ចង្វាក់​​នេះ​​ក្នុង​​នាម​​ជា​រដ្ឋមន្ត្រី​​ដូច​​ក្មេង​​អាយុ​៣០​ឆ្នាំ​អ៊ីចឹង»។ លោក​បាន​បញ្ជាក់។

លោក Gelle បានក្លាយជារដ្ឋមន្ត្រីជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីក្នុងខែសីហា បន្ទាប់ពីបម្រើការក្នុងប៉ូលីសអស់រយៈពេល៣​ទសវត្សរ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម