Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថៃ ព្រមានថា អូមីក្រុង នឹងរាលដាលពេញប្រទេស

បានផុស

នៅ

នៅថ្ងៃពុធនេះ អ្នកជំនាញខាងមេរោគថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បានបង្ហោះនៅលើ Facebook ដើម្បីព្រមានថា វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង នឹងរីករាលដាលពេញប្រទេសថៃ ប៉ុន្តែគាត់ចង់ឲ្យវារីករាលដាលយឺតតាមដែលអាចធ្វើទៅបាន។

អ្នកជំនាញខាងមេរោគថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yong បាននិយាយថា គាត់ចង់ឲ្យអាជ្ញាធរសុខាភិបាលសាធារណៈ ចាក់វ៉ាក់សាំងដូសទី៣ ដល់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពីព្រោះវ៉ាក់សាំងពីរដូសគឺមិនគ្រប់គ្រាន់ដើម្បីការពារ អូមីក្រុង បានទេ។

លោកនិយាយថា អូមីក្រុង បានចូលមកក្នុងប្រទេសថៃយ៉ាងឆាប់រហ័ស ដោយសារតែអ្នកដំណើរបរទេស ជាពិសេសអ្នកចូលមកក្រោមគម្រោង Test & Go ដែលមិនបានឆ្លងកាត់ការធ្វើចត្តាឡីស័ក។ វាពិបាកក្នុងការទប់ស្កាត់ អូមីក្រុង ឲ្យនៅជាប់ ពីព្រោះវីរុសបំប្លែងខ្លួននេះ អាចស្ថិតនៅក្នុងរយៈពេលវេលាដុះដាល ឬអ្នកធ្វើដំណើរអាចឆ្លងមេរោគនៅពាក់កណ្តាលផ្លូវ។

លោក Yong និយាយថា ប្រទេសថៃ ត្រូវតែប្រើការធ្វើចត្តាឡីស័ករយៈពេល៧, ១០, ឬ១៤ថ្ងៃជាថ្មីម្តងទៀត ដើម្បីការពារ អូមីក្រុង មិនឲ្យរីករាលដាល។

ស្របពេលជាមួយគ្នានោះដែរ លោក​បាន​ណែនាំ​ឲ្យ​រដ្ឋាភិបាល ​ផ្អាក​សកម្មភាព​មួយ​ចំនួន ឬកាត់​បន្ថយ​ចំនួន​អ្នក​ធ្វើ​ដំណើរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី។ លោកអះអាងថា ស្ថានភាព អូមីក្រុង នឹងប៉ះពាល់ដល់សេដ្ឋកិច្ច ប្រសិនបើវារីករាលដាល។

លោក Yong ក៏បានសរសេរផងដែរថា ប្រទេសថៃ ត្រូវតែដឹងដូចអឺរ៉ុប និងអាមេរិកដែរថា ខ្លួនមិនអាចគ្រប់គ្រងវីរុសបំប្លែងខ្លួននេះបានទាំងស្រុងទេ ហើយប្រទេសខ្លះត្រូវបិទ។

ការសម្រេចចិត្ត នឹងអាស្រ័យលើអ្នកគ្រប់គ្រង ដើម្បីស្វែងរកតុល្យភាពរវាងសុវត្ថិភាព និងសេដ្ឋកិច្ច។ លោកបានណែនាំថា ពួកគេត្រូវតែសម្រេចចិត្តឲ្យបានលឿនតាមដែលអាចធ្វើទៅបាន មុនពេល អូមីក្រុង រីករាលដាលពាសពេញប្រទេសថៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ប្រទេសទី៣ មានអ្នកស្លាប់ដោយសារ អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម